កាត់ទោសជនជាតិ​ចិន តៃវ៉ាន់ ​ឥណ្ឌូនេស៊ី សរុប៨នាក់ ដាក់ពន្ធនាគារ​១ជីវិត រឿងគ្រឿងញៀន ១.៥តោន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កាត់ទោសជនជាតិ​ចិន តៃវ៉ាន់ ​ឥណ្ឌូនេស៊ី សរុប៨នាក់ ដាក់ពន្ធនាគារ​១ជីវិត រឿងគ្រឿងញៀន ១.៥តោន

 សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោស​ជនជាប់ចោទពាក់ព័ន្ធនឹងករណី​ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ សរុប ៨​នាក់​ ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ម្នាក់ៗ ៤០០លាន​រៀល។


យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​ នៅថ្ងៃទី៣០ ខែមករា​នេះ ជន​ទាំង​៨​នាក់​រួម​មានឈ្មោះ​ Yang Lianqi ហៅ Lim Wei Ming ឬ Luo Shun, Hung Hsien Fu ហៅ Hung Chung Yueh, Shi Yuanya, Huang Xiaoyu, Chiu Shiu Chia, Zhong Yong Qiu, ទាំង ៦នាក់​ជាជនជាតិចិន, ឈ្មោះ​ Li Tsung Hsen (តៃវ៉ាន់), និង Andy Winata ជនជាតិឥណ្ឌូនេស៊ី។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានថ្លែង​ថា​ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈលើ​សំណុំ​រឿង​របស់​ពួក​គេ​ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ និងបន្តសវនាការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់។ អង្គ​ជំនុំ​ជម្រះ​ក៏​បាន​បានប្រកាសសាលក្រមនៅ​ថ្ងៃទី២៩ ខែមករា ដោយ​ផ្ដន្ទាទោស​ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០០.០០០.០០០៛ (បួនរយលាន) រៀល។

យោង​តាម​តុលាការ ក្រុម​ជន​ល្មើស​ទាំង​នេះ បាន​​ប្រព្រឹត្ត​បទ​ល្មើស​នេះ​នៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ចន្លោះ​ពី​ខែមករា ឆ្នាំ២០២៣ ដល់​ខែ​មករា ឆ្នាំ២០២៤។​ ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​មាត្រា៤០ និង​ទី៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ វត្ថុចាប់យក​ត្រូវ​បាន​រឹបអូស​ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។

បើ​តាម​អ្នក​នាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ​គ្រឿងញៀន​ដែល​ត្រូវ​បាន​រឹបអូស​ទាំងអស់ ត្រូវបាន​បំផ្លាញចោល។

ជនដែលត្រូវ​បាន​ផ្ដន្ទា​ទោស​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន ជាង ១តោន កន្លះ ដែល​សមត្ថកិច្ច​បង្ក្រាប​កាល​ពីខែមករា ឆ្នាំ២០២៤ នៅ​កំពង់ផែកំពេញ​ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ច​បញ្ជាក់​នា​ពេល​នោះ​ថា ក្រុម​ជន​ល្មើស​បាន​ដឹក​គ្រឿង​ញៀន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​កម្ពុជា ក្នុង​ទិស​ដៅ​ទៅ​កោះតៃវ៉ាន់។ ប្រតិបត្តិការ​របស់​សមត្ថកិច្ច​បាន​រឹបអូស​​កេតាមីន (Ketamine) ១០០០ដុំ ស្មើនឹងជាង៩៨០គីឡូក្រាម គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៥៣៤ដុំ មានទម្ងន់ជាង៥៣០គីឡូក្រាម៕

Post a Comment (0)
Previous Post Next Post