បណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សិទ្ធមេឌាញូស៍ (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 ។​ សូមអរគុណ...!
គេហទំព័រ (www.sapormeanktnseven.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ

ភ្នំពេញ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ 

រោងម៉ាស៊ីនកិនស្រូវដែលបានចុះពិនិត្យរួមមាន៖
* រោងម៉ាស៊ីនកិនស្រូវ ១៦៨
* រោងម៉ាស៊ីនកិនស្រូវ ងួន ហុង
* រោងម៉ាស៊ីនកិនស្រូវ សេក មាស។

រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួល ឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស ៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ 

គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១ បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។

ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាម តម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស ៕










Post a Comment (0)
Previous Post Next Post