លា​ហើយ​ការ​គេង​មិន​លក់​! របៀប​ដោះស្រាយ​ដោយ​ប្រើ​គន្លឹះ​ងាយ​ៗ៥យ៉ាង ជួយ​ឱ្យ​អ្នក​គេង​លក់​លឿន និង​ស្កប់ស្កល់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លា​ហើយ​ការ​គេង​មិន​លក់​! របៀប​ដោះស្រាយ​ដោយ​ប្រើ​គន្លឹះ​ងាយ​ៗ៥យ៉ាង ជួយ​ឱ្យ​អ្នក​គេង​លក់​លឿន និង​ស្កប់ស្កល់

 យោង​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ការ​កំណត់​កត្តា​រំញោច និង​ការ​បង្កើត​ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ត្រឹមត្រូវ គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​ជួយ​ឱ្យ​យើង​អាច​គេង​លក់​លក់​ស្រួល និង​មានគុណ​ភាព​។


យុទ្ធសាស្ត្រ​កំណត់​កត្តា​រំញោច

ដើម្បី​ធានា​ថា​គ្រែ​របស់​អ្នក​ត្រូវ​បាន​ផ្សារ​ភ្ជាប់​តែ​នឹង​ការ​គេង​លក់​ប៉ុណ្ណោះ សូម​អនុវត្តន៍​គន្លឹះ​ទាំងនេះ​៖

ចូល​គ្រែ​ពេល​ងងុយ​តែ​ប៉ុណ្ណោះ​: ចូល​ទៅ​លើ​គ្រែ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយគេង​ពិតប្រាកដ​។ ចៀសវាង​ការ​ទម្រេត​ខ្លួន​លេង នៅ​លើ​គ្រែ​យូរ ដែល​ធ្វើ​ឱ្យ​ខួរក្បាល​យល់​ច្រឡំ​។

កុំ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និក​លើ​គ្រែ​: ហាម​មើល​ទូរទស្សន៍ ប្រើ​ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​នៅ​លើ​គ្រែ ព្រោះ​ពន្លឺ​ពណ៌​ខៀវ អាច​រំខាន​ដល់​ការ​ផលិត​អ័រម៉ូន​ដំណេក​។

បើ​មិន​លក់​ទេ ត្រូវ​ងើប​ចេញ​: បើ​ក្រោយ ២០ ទៅ ៣០ នាទី ហើយ​នៅ​តែ​មិន​អាច​គេង​លក់​បាន​ទេ អ្នក​អាច​ងើប​ទៅ​បន្ទប់​ផ្សេង ធ្វើ​អ្វីមួយ​ដោយ​ស្ងប់ស្ងាត់ រហូត​ដល់​មាន​អារម្មណ៍​ងងុយ​ទើប​ត្រលប់​ទៅ​ចូល​គ្រែ​សម្រាន្ត​វិញ​។រក្សា​ម៉ោង​ភ្ញាក់​ឱ្យ​ទៀងទាត់​: ត្រូវ​ភ្ញាក់​ពី​ដំណេក​នៅ ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ ទោះបីជា​យប់​នោះ​អ្នក​គេង​បាន​តិច ឬ​ច្រើន​យ៉ាងណា​ក៏​ដោយ ដើម្បី​ជួយ​ឱ្យ​នាឡិកា​ជីវសាស្ត្រ​របស់​អ្នកដំណើរ​ការ​បាន​ត្រឹមត្រូវ​។

រៀបចំ​បរិយាកាស​មុន​គេង​: ត្រូវ​មានការ​រៀបចំ​បរិយាកាស​មុន​សម្រាន្ត ដើម្បី​ឱ្យ​អារម្មណ៍​ធូរស្រាល ដូច​ជា អាន​សៀវភៅ ឬ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ ដែល​ជួយ​ឱ្យ​រាង​កាយ​ត្រៀមខ្លួន​សម្រាប់​ចូល​ដំណេក​៕


Post a Comment (0)
Previous Post Next Post