រៀងរាល់ឆ្នាំប្រជាពលរដ្ឋរកត្រីត្រៀមឡើងខែមាឃ ជាទំនៀមអ្នកស្រុកអង្គរ ដែលនៅបន្តរហូតដល់ពេលបច្ចុប្បន្ន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រៀងរាល់ឆ្នាំប្រជាពលរដ្ឋរកត្រីត្រៀមឡើងខែមាឃ ជាទំនៀមអ្នកស្រុកអង្គរ ដែលនៅបន្តរហូតដល់ពេលបច្ចុប្បន្ន

 ខេត្តសៀមរាប៖ អ្នកភូមិប្រមាណ២៦០គ្រួសារ តែងតែនាំគ្នារកត្រីនៅត្រពាំងបឹង បុរាណ ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិថា កំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីដើម្បីធ្វើម្ហូបត្រៀមឡើងខែមាឃ នៅថ្ងៃបន្ទាប់ជាលក្ខណៈគ្រួសារ ហើយការធ្វើនេសាទដែលត្រូវប្រើឧបករណ៍របៀបខ្មែរបុរាណនោះ មានដូចជា៖ អង្រុត ដែករៀត សំណាញ់ ឫឈ្នៀង ជាដើម។ល។ ពិធីរកត្រី ដើម្បីត្រៀមឡើងក្នុងខែមាឃ ជារៀងរាល់ឆ្នាំនោះ គឺធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អ្នកស្រី គង់ បូរី ដែលជាអ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ប្រាប់ឱ្យដឹងថា៖ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគង ទាំងអស់ តែងតែនាំគ្នា ធ្វើពិធីប្រារព្វឡើងក្នុងខែមាឃ ជារៀងរាល់ ឆ្នាំ ដែលជាលក្ខណៈគ្រួសារនេះ នៅតាមត្រពាំង បឹង ដែលសហគមន៍ បានអភិរក្សទុកមិនឱ្យជនល្មើស លួចធ្វើនេសាទខុសច្បាប់នោះឡើយ ។

បងប្រុសឈ្មោះ ចំណាន ដែលជាពលរដ្ឋ រស់នៅក្នុងភូមិរលួស ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ស្រដៀងគ្នាថា ការដែលពួកខ្ញុំបាននាំគ្នាមកធ្វើពិធីប្រារព្វរកត្រី ឡើងក្នុងខែមាឃ ជារៀងរាល់ឆ្នាំនេះ គឺពួកខ្ញុំ បានណាត់គ្នា មកក្នុងថ្ងៃនេះគឺតាមរយៈលោកមេភូមិ និងមេឃុំ ដើម្បីកំណត់ពេលវេលា ឱ្យពួកយើងទាំងអស់គ្នា ធ្វើនេសាទ តាមរបៀបលក្ខណៈគ្រួសារ ដើម្បីចុះរកត្រី តាមត្រពាំង និង បឹង បុរាណ។

ចំណែក លោក មេភូមិបង្កោង បានបញ្ជាក់បន្ថែមថា៖ នៅត្រពាំងបុរាណ មួយនេះប្រជាពលរដ្ឋ តែងតែនាំគ្នារកត្រីដើម្បី ធ្វើម្ហូប ត្រៀមឡើងខែមាឃនៅថ្ងៃបន្ទាប់ ជារៀងរាល់ឆ្នាំទាំងនេះជាមរតកអរូបីរបស់សហគមន៍ ក្នុងឧទ្យានអង្គរ ដែលត្រូវបានលើកតម្លៃដើម្បីរក្សាទុក និងកាន់កាប់ ដោយអាជ្ញាធរជាតិអប្សរា រហូតដល់បច្ចុប្បន្ននេះ ៕ ប៊ុន រិទ្ធី








Post a Comment (0)
Previous Post Next Post