ឃ្លាំងស្តុកទំនិញមួយកន្លែងត្រូវបានមន្ត្រីគយចុះបិទជាបណ្តោះអាសន្នដើម្បីរងចាំពិនិត្យឯកសារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃ្លាំងស្តុកទំនិញមួយកន្លែងត្រូវបានមន្ត្រីគយចុះបិទជាបណ្តោះអាសន្នដើម្បីរងចាំពិនិត្យឯកសារ

 ខេត្តបាត់ដំបង៖ ឃ្លាំងស្តុកទំនិញមួយកន្លែងត្រូវបានកម្លាំងចម្រុះក្រោមការដឹកនាំរបស់មន្ត្រីគយនិងរដ្ឋាករចល័តក្រសួងប្រចាំផ្លូវជាតិលេខ៥ ចំណុចអូរតាគី ចុះពិនិត្យឆែកឆេរនិងបិទជាបណ្តោះអាសន្នសង្ស័យមានបង្កប់អីវ៉ាន់គេចពន្ធ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃ ទី០៤ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះមានទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ ជាពិសេសមន្ត្រីគយនិងរដ្ឋាករ ប្រចាំផ្លូវជាតិលេខ៥ ចំណុចអូរតាគី ជាច្រើននាក់បានចុះមកទីតាំងឃ្លាំងស្តុកទំនិញជាគ្រឿងប្រើ ប្រាស់និងគ្រឿងបន្លាស់ម៉ាស៊ីនមួយកន្លែង នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងបានចូលទៅពិនិត្យឆែកឆេរអស់ជាច្រើនម៉ោងរហូតនៅវេលាម៉ោង១២និង៥០នាទី ថ្ងៃខែដដែល ទើបបានចេញមកវិញនិងបិទកំណត់ហេតុមួយសន្លឹកភ្ជាប់និងទ្វារមិនអោយមានអ្នកចេញចូលបាន។

បើតាមការបញ្ជាក់ពីមន្ត្រីគយនិងរដ្ឋាករដែលបានចុះអនុវត្តនៅទីតាំងខាងលើបានបញ្ជាក់ថា ការចុះអនុវត្តពិនិត្យបិទឃ្លាំងខាងលើគឺដើម្បីរងចាំពីនិត្យឯកសារដែលផ្ញើមកពីរាជធានីភ្នំពេញ៕






Post a Comment (0)
Previous Post Next Post