នៅខេត្តបាត់ដំបងមានករណីលង់ទឹកស្លាប់ពីរនាក់ផ្សេងគ្នា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នៅខេត្តបាត់ដំបងមានករណីលង់ទឹកស្លាប់ពីរនាក់ផ្សេងគ្នា

 ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់យុវជនពិការម្នាក់និងក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងករណីពីរផ្សេង គ្នាក្នុងថ្ងៃតែមួយ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ករណីទី០១បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ យ៉ន យ៉ាន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាជនពិការខ្វិនដៃជើងពីកំណើត រស់នៅចំណុចកើតហេតុខាងលើ បានលង់ទឹកស្លាប់ ខណៈពេលដែលម្តាយទុកអោយនៅផ្ទះម្នាក់ឯង ដោយរវល់ទៅទិញម្ហូប។

ករណីទី០២បានកើតឡើងនៅវេលាម៉ោង០៩និង ៤៥ នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី ០១ ភូមិជីប៉ាង ឃុំឃាំងមាស ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែលក្មេងរងគ្រោះមានឈ្មោះ វីរៈ សិទ្ធិ ភេទ ប្រុស អាយុ ០៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានលង់ស្លាប់ខណៈពេលដែលម្តាយកំពុងរវល់ធ្វើម្ហូប។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕.


Post a Comment (0)
Previous Post Next Post