មនុស្ស៧នាក់រងរបួសនិងផ្ទះចំនួន១០ខ្នងរងការខូចខាតភ្លៀង កក់ខែដំបូងលាយឡំជាមួយខ្សល់កន្ត្រាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មនុស្ស៧នាក់រងរបួសនិងផ្ទះចំនួន១០ខ្នងរងការខូចខាតភ្លៀង កក់ខែដំបូងលាយឡំជាមួយខ្សល់កន្ត្រាក់

 ខេត្តបន្ទាយមានជ័យៈភ្លៀងកក់ខែដំបូងលាយឡំជាមួយខ្សល់កន្ត្រាក់បំះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំភ្នំលៀបខូចខាតធ្ងន់ ស្រាលចំនួន១០ខ្នងរងរបួសមនុស្សស្រាសលចំនួន០៧នាក់

ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងបានរងការខូចខាតធ្ងន់ស្រាលនិងរងរបួសមនុស្សស្រាសលចំនួន០៧នាក់ ដោយគ្រោះធម្មជាតិខ្សល់កន្ត្រាក់ កើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៦ ចំនួន២ភូមិនៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្តាយមានជ័យ ។

នរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង៦និង២០នាទី យប់ នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ មានភ្លៀងកក់ខែដំបូង លាយឡំជាមួយខ្សល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំភ្នំលៀប បានរងការខូចខាត ក្នុងនោះភូមិឡោទេ ចំនួន០៩ខ្នង ខូចធ្ងន់០៧ខ្នង ស្រាល០២ខ្នងនិងភូមិ ទ្រលោកខាងត្បូងខូចស្រាល០១ខ្នង រងរបួសមនុស្សស្រាលចំនួន០៧នាក់ ស្រី០២នាក់ ក្នុងនោះមនុស្សធំ០២នាក់ ក្មេង០៥នាក់ នៅភូមិឡោទេ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ  ។អាជ្ញាធរក្នុងតំបន់អំពាវនាវដល់ពលរដ្ឋឲ្យ បង្កើនប្រុងប្រយត្ន បញ្ហាផ្គ

រន្ទះខ្យល់កន្ទ្រាក់ព្រោះរដូវវស្សាជិតឈានមកដល់៕វណ្ណា





Post a Comment (0)
Previous Post Next Post