កម្ពុជាតវ៉ាផ្លូវការចំពោះការចូលលុកលុយដែនសមុទ្រខុសច្បាប់របស់កងកម្លាំងថៃ ដោយទាមទារឲ្យដោះលែងអ្នកនេសាទ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាតវ៉ាផ្លូវការចំពោះការចូលលុកលុយដែនសមុទ្រខុសច្បាប់របស់កងកម្លាំងថៃ ដោយទាមទារឲ្យដោះលែងអ្នកនេសាទ

 ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីថៃដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រអធិបតេយ្យភាពរបស់កម្ពុជា ដោយទាមទារឲ្យដោះលែងជាបន្ទាន់នូវអ្នកនេសាទខ្មែរ ៣ នាក់ និងប្រគល់ទូកនេសាទវិញ។


ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២២ ខែកុម្ភៈ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃដដែល ខណៈកម្លាំងជើងទឹកថៃបានអះអាងថា បានអនុវត្តវិធានការនីតីវិធីថៃនៅក្នុងដែនសមុទ្ររបស់កម្ពុជា និងរំលោភច្បាប់អន្តរជាតិ។


សារព័ត៌មានថៃបានរាយការណ៍ដោយយោងតាមបញ្ជាការដ្ឋានតំបន់ទ័ពជើងទឹកទី១ ថា កងកម្លាំងថៃបានឃាត់ទូកនេសាទខ្មែរ ១ គ្រឿង នៅចំណុចរយៈទទឹង 11°31.51’ ខាងជើង និងរយៈបណ្ដោយ 102°53.40’ ខាងកើត ដែលភាគីថៃអះអាងថា ស្ថិតក្នុងដែនទឹកថៃ កាលពីថ្ងៃអាទិត្យ ទី ២២ ខែកុម្ភៈ។


ប្រភពដដែលបន្តថា ការត្រួតពិនិត្យបានរកឃើញជនជាតិខ្មែរ ៣ នាក់ នៅលើទូក ដែលមិនអាចទាក់ទងជាភាសាថៃ និងមិនមានឯកសារអត្តសញ្ញាណ ឬឯកសារចូលចេញនាវាត្រឹមត្រូវតាមច្បាប់។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ភាគីកម្ពុជា បានបញ្ជាក់ថា: “ជនជាតិខ្មែរ ៣ នាក់ ត្រូវបានចាប់ខ្លួន និងទូកនេសាទរបស់ពួកគេត្រូវបានរឹបអូស នៅចម្ងាយប្រមាណ ៧,២ ម៉ាយល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង”។


រាជរដ្ឋាភិបាលបានអះអាងថា សកម្មភាពទាំងនេះបានកើតឡើងនៅក្នុងដែនសមុទ្រអធិបតេយ្យភាពរបស់កម្ពុជា។


សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា: «សកម្មភាពទាំងនេះ ជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងដែនសមុទ្ររបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ»។


រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យភាគីថៃ ដោះលែងជាបន្ទាន់នូវជនជាតិខ្មែរ ដែលត្រូវបានឃាត់ខ្លួន និងប្រគល់ទូកនេសាទវិញ បញ្ឈប់ការធ្វើល្បាតនាវា និងសកម្មភាពអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាត នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់មិនឲ្យកើតមានឡើងវិញនូវសកម្មភាពបែបនេះនាពេលអនាគត៕


Post a Comment (0)
Previous Post Next Post