សហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់សេណារីយ៉ូសង្គ្រាមអូសបន្លាយជាមួយអុីរ៉ង់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់សេណារីយ៉ូសង្គ្រាមអូសបន្លាយជាមួយអុីរ៉ង់

 ប្រភពព័ត៌មានបានបង្ហាញថា យោធាសហរដ្ឋអាមេរិកបានបង្កើតសេណារីយ៉ូប្រតិបត្តិការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលអាចកំណត់គោលដៅទៅលើទីតាំងសន្តិសុខអុីរ៉ង់ ដែលបង្កើនការព្រួយបារម្ភអំពីប្រតិកម្មខ្សែសង្វាក់នៃការសងសឹក។

យោធាសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការធ្វើប្រតិបត្តិការយោធាដែលមានរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអុីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានការវាយប្រហារ។

ព័ត៌មានដែលបានបង្ហាញដល់ Reuters ដោយមន្ត្រីអាមេរិកពីររូបបានបង្ហាញថា ជម្លោះដែលអាចកើតមាននេះអាចធ្ងន់ធ្ងរ និងមានទំហំធំជាងការប្រឈមមុខដាក់គ្នាពីមុនរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក Reza Pahlavi ដែលជាកូនប្រុសរបស់អតីតស្តេច Shah និងជាឥស្សរជនប្រឆាំងអ៉ីរ៉ង់ដ៏លេចធ្លោ បានលើកឡើងថាអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៉ីរ៉ង់ អាចជួយសង្គ្រោះជីវិតមនុស្សបាន។ លោកក៏បានអំពាវនាវឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ កុំចំណាយពេលយូរពេកក្នុងការចរចាជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក Pahlavi បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា មានសញ្ញាបង្ហាញថា រដ្ឋាភិបាលអ៉ីរ៉ង់កំពុងឈានទៅរកការដួលរលំ ហើយការវាយប្រហារ (យោធា) អាចធ្វើឱ្យរបបនេះចុះខ្សោយ ឬបង្កើនល្បឿននៃការដួលរលំកាន់តែឆាប់រហ័ស។ លោក Pahlavi បានថ្លែងដូចនេះ នៅក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich Security Conference) ដែលជាទីកន្លែងមន្ត្រីរដ្ឋាភិបាលអ៉ីរ៉ង់ត្រូវបានហាមឃាត់មិនឱ្យចូលរួម។

លោក Pahlavi បានរស់នៅក្រៅប្រទេសអ៉ីរ៉ង់ តាំងពីមុនពេលបិតារបស់លោកត្រូវបានផ្តួលរំលំក្នុងបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩។ ក្រុមប្រឆាំងរដ្ឋាភិបាលអ៉ីរ៉ង់បច្ចុប្បន្ន ត្រូវបានបែងចែកជាក្រុមគូប្រជែង និងក្រុមមនោគមវិជ្ជាផ្សេងៗគ្នា រួមទាំងក្រុមរាជានិយមដែលគាំទ្រលោក Pahlavi ផងដែរ ប៉ុន្តែក្រុមទាំងនេះមានសកម្មភាពតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៉ីរ៉ង់ផ្ទាល់។

គួរបញ្ជាក់ថា បាតុកម្មនៅអ៉ីរ៉ង់កាលពីខែមុន ដែលផ្តើមចេញពីការតវ៉ាតិចតួចក្នុងផ្សារ Grand Bazaar ជុំវិញបញ្ហាសេដ្ឋកិច្ច ហើយក្រោយមកបានរាលដាលពាសពេញប្រទេស បាននាំឱ្យមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ ដោយមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននាក់។ ប្រធានាធិបតី ដូណាល់ ត្រាំ កាលនោះបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចនឹងចូលជួយក្រុមបាតុករ ប្រសិនបើអាជ្ញាធរអ៉ីរ៉ង់មិនបញ្ឈប់ការសម្លាប់មនុស្ស។ ប៉ុន្តែក្រោយមក លោកបានបញ្ជាក់ថា អ៉ីរ៉ង់បានយល់ព្រមបញ្ឈប់ការប្រើហិង្សាលើបាតុករហើយ។

បច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ ក៏កំពុងបន្តចរចាជាមួយអ៉ីរ៉ង់ ដើម្បីពិនិត្យមើលលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងបង្កើនកម្លាំងយោធានៅក្នុងតំបន់។ អ្នកការទូតអាមេរិកនិងអ៉ីរ៉ង់ បានជួបពិភាក្សាគ្នានៅក្នុងប្រទេសអូម៉ង់កាលពីសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថា នឹងមានការពិភាក្សាបន្ថែមទៀតនៅសប្តាហ៍ខាងមុខនេះ៕


Post a Comment (0)
Previous Post Next Post