ប៉ាឡេស្ទីន​ថ្កោលទោស​អ៊ីស្រាអែល​ដោយ​ចោទ​ថា​​ជា «ការ​បញ្ចូល​ទឹកដី​ជាក់ស្តែង» នៅតំបន់​ West Bank
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប៉ាឡេស្ទីន​ថ្កោលទោស​អ៊ីស្រាអែល​ដោយ​ចោទ​ថា​​ជា «ការ​បញ្ចូល​ទឹកដី​ជាក់ស្តែង» នៅតំបន់​ West Bank

 រដ្ឋាភិបាល​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​បាន​អនុម័ត​ផែនការ​ដ៏​ចម្រូងចម្រាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​ជនជាតិ​អ៊ីស្រាអែល​ដែល​​តាំង​លំនៅ​តំបន់​ West Bank ​ក្នុង​ការ​ទិញ​ដីធ្លី​នៅ​តំបន់​នេះ​ដែល​​ពួក​គេកាន់កាប់។ ការ​នេះ​ធ្វើ​ឲ្យ​​អាជ្ញាធរ​ប៉ាឡេស្ទីន​ខឹង​សម្បា។


ក្រោម​សេចក្តី​សម្រេច​នេះ អាជ្ញាធរ​អ៊ីស្រាអែល​នឹង​ប្រកាស​តំបន់​ជាក់លាក់​នានា​ដើម្បី​ធ្វើការ​ចុះបញ្ជី ដែល​តម្រូវ​ឲ្យ​អ្នក​ណា​ដែល​ទាមទារ​ដីធ្លី​ត្រូវ​បង្ហាញ​ភាព​ជា​ម្ចាស់ ទោះបីជា​ភាព​ជា​ម្ចាស់​នៃ​ផ្នែក​ធំ​បំផុត​នៃ​ដីធ្លី West Bank មិន​ធ្លាប់​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ក៏ដោយ។


សេចក្តី​សម្រេច​របស់​​គណៈរដ្ឋមន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​ ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​​អ៊ីស្រាអែល​ទិញ​ដីធ្លី ហើយ​ក៏​បាន​ប្តូរ​ផ្នែក​ខ្លះ​នៃ​រដ្ឋបាល​នៅ​ក្នុង​ទឹកដី​​នេះ​ពី​ការ​កាន់កាប់​ដោយ​យោធា​ទៅ​​ឲ្យ​អាជ្ញាធរ​ស៊ីវិល​អ៊ីស្រាអែល។


អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ច្រានចោល​ចំណាត់ការ​នេះ​ ដែល​មិន​ធ្លាប់​មាន​​នៅ​តំបន់ West Bank ចាប់តាំងពី​ឆ្នាំ ១៩៦៧។ ការ​សម្រេច​ចិត្ត​របស់​អ៊ីស្រាអែល​​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សហភាព​អឺរ៉ុប និង​រដ្ឋ​អារ៉ាប់​មួយ​ចំនួន​ផង​ដែរ។


ប្រទេស​អាល្លឺម៉ង់​បាន​ថ្កោលទោស​ការ​អនុម័ត​របស់​គណៈរដ្ឋមន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​ ដោយ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​បាន​ហៅ​វិធានការ​ទាំងនេះ​ថា «ជា​ជំហាន​មួយ​ទៀត​ឆ្ពោះទៅ​រក​ការ​បញ្ចូល​ទឹកដី​ជាក់ស្តែង» ហើយ​បាន​និយាយ​ថា​ពួកគេ​បាន​រំលោភ​ច្បាប់​អន្តរជាតិ។


ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​​កាន់កាប់តំបន់​នេះ​​អស់​ជាច្រើន​ទសវត្សរ៍ ហើយលក្ខខណ្ឌ​ដើម្បី​បញ្ជាក់​ពី​ភាព​ជា​ម្ចាស់​របស់​ពួក​គេ​គឺ​ខ្ពស់​ណាស់។ ប៉ុន្តែ​ចំណាត់​ការ​របស់​អ៊ីស្រាអែល​​ អាច​ដកហូត​សិទ្ធិ​របស់​ជនជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​ទៅលើ​ដីធ្លី​របស់​ពួកគេ។


ប្រធានាធិបតី​ប៉ាឡេស្ទីន​បាន​ថ្កោលទោស​សេចក្តី​សម្រេច​នេះ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ហៅ​វា​ថា​ជា «ការ​កើនឡើង​ដ៏​ធ្ងន់ធ្ងរ និង​ជា​ការ​រំលោភបំពាន​ច្បាប់​អន្តរជាតិ​យ៉ាង​គឃ្លើន» ដែល​ស្មើនឹង «ការ​បញ្ចូល​ទឹកដី​ជាក់ស្តែង»។ ប៉ាឡេស្ទីន​​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​អន្តរាគមន៍​ជាបន្ទាន់។


ក្រុមហាម៉ាស់​ក៏​បានថ្កោលទោស​ការ​សម្រេច​ចុះ​បញ្ជី​ដី​នៅ​តំបន់នេះ ជាដី​របស់​រដ្ឋ​អ៊ីស្រាអអែល​ផងដែរ៕


Post a Comment (0)
Previous Post Next Post