បង្ក្រាបក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នាត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបាន១៣នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បង្ក្រាបក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នាត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបាន១៣នាក់

 កំពង់ធំ៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងនាព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបករណីហិង្សារវាងក្មេងទំនើង ២ក្រុម និងឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ ១៣នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  ព្រមទាំងការដឹកនាំរបស់ នួន ផារ័ត្ន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ក្នុងគោលបំណងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

តាមប្រភពព័ត៌មាន នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា ទៅវិញទៅមក រវាងក្មេងទំនើង ២ក្រុម កើតឡើងក្នុងកម្មវិធីមង្គលការមួយ ស្ថិតនៅភូមិខ្មែរ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យទាំង ២ក្រុម សរុបប្រមាណ ១៣នាក់ ដែលរស់នៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ដំបង ៨ដើម ខ្សែក្រវ៉ាត់ ២ខ្សែ និងកាំបិត ១ដើម។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ជ្រោយពេជ្រ



Post a Comment (0)
Previous Post Next Post