គ្រឿងញៀនទម្ងន់ជាង​៥០០​ក្រាមនិងមុខសញ្ញាគ្រឿង ញៀន៤នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

គ្រឿងញៀនទម្ងន់ជាង​៥០០​ក្រាមនិងមុខសញ្ញាគ្រឿង ញៀន៤នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

 ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យ ដឹងនៅថ្ងៃទី៧ ខែមីនានេះថា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោម​ការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេ​នីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយា​ល័យដឹកនាំកម្លាំងបង្រ្កាបករណី​រក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងបាត់ដំបង បន្ទាប់ពីបានការសម្របសម្រួលលើនីតិវិធី ពីលោក មាស ចន័្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអ​យ្យការអមសាលាដំបូងខេត្តបាត់ដំបងផង​នោះដោយឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖

១-ឈ្មោះ រឿប រ៉ាវតី ហៅតេតេ ភេទ​ប្រុស អាយុ ៣៤ឆ្នាំរស់នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

២-ឈ្មោះ សែ សុផល ហៅសុង ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

៣-ឈ្មោះ សន វារៈហៅ ចិន ភេទ​ប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង 

៤-ឈ្មោះ តាំង ផាត់សម័យ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង 

-ដកហូតសម្ភារៈបាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៩ថង់ទម្ងន់ ៥២៦,​៨០ក្រាម(ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទកេតាមីនKetamin​e​ ចំនួន ១៦កញ្ចប់ ទម្ងន់​២៤,៨២ក្រាម​(ថ្លឺងទាំងសំបក)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន-ម៉ូតូ-ទូរស័ព្ទដៃ 

-ថង់តូចៗនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្នុងចំណោមមុខសញ្ញាទាំងនេះ ឈ្មោះ រឿប រ៉ាវតី មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងខេត្តបាត់ដំបង ក្នុងករណីគ្រឿ​ងញៀនកាលពីឆ្នាំ ២០២៥ ផងដែរ។

ពេលនេះជនសង័្សយនិងវត្ថុតាងនគរ​បាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុ​វត្តទៅតាមផ្លូវច្បាប់៕



Post a Comment (0)
Previous Post Next Post