ប្រធានាធិបតីឥណ្ឌូនេស៊ីថានឹងធ្វើដំណើរទៅអុីរ៉ង់ដើម្បីសម្របសម្រួលបើអាមេរិកនិងអុីរ៉ង់យល់ព្រម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រធានាធិបតីឥណ្ឌូនេស៊ីថានឹងធ្វើដំណើរទៅអុីរ៉ង់ដើម្បីសម្របសម្រួលបើអាមេរិកនិងអុីរ៉ង់យល់ព្រម

 អន្តរជាតិ ៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានអំពាវនាវដល់គ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងផ្តល់អាទិភាពដល់ការសន្ទនានិងការទូតដើម្បីដោះស្រាយបញ្ហា។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ឥណ្ឌូនេស៊ីបានបញ្ជាក់ជាថ្មី អំពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ និងដោះស្រាយភាពខុសគ្នា តាមរយៈមធ្យោបាយសន្តិភាព។ ក្រសួងបានបន្ថែមថា ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Prabowo Subiantoបាននិយាយថា លោកមានឆន្ទៈធ្វើដំណើរទៅកាន់ទីក្រុងTehran ដើម្បីធ្វើអន្តរាគមន៍សម្របសម្រួល ប្រសិនបើអាមេរិកនិងអុីរ៉ង់យល់ព្រម។

សហរដ្ឋអាមេរិកនិងអុីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងទីក្រុងនានារបស់ប្រទេសអុីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ អុីរ៉ង់បានសងសឹកវិញដោយការបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់គោលដៅអាមេរិកនិងអុីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា។

នៅក្នុងការវាយប្រហារដ៏សាហាវមិនធ្លាប់មានប្រឆាំងនឹងអុីរ៉ង់នេះ ក៏បានផ្តាច់ជីវិតមេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាមលោក Ayatollah Ali Khamenei ផងដែរ។ បើតាមទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ិស្លាម(IRNA) បានបញ្ជាក់នៅថ្ងៃអាទិត្យទី០១ខែមីនាឆ្នាំ២០២៦នេះថា លោកKhamenei ត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោក។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា កូនស្រី ចៅនិងកូនប្រសាប្រុស-ស្រីរបស់លោកKhamenei ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះដែរ ៕




Post a Comment (0)
Previous Post Next Post