នាព្រឹកថ្ងៃទី២១​ មីនា​នេះ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាព្រឹកថ្ងៃទី២១​ មីនា​នេះ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)

 ខេត្ត​សៀមរាប​៖​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិចយករូបភាព ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ 

សូមជម្រាបថា​ សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃេីញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

ចំពោះព្រឹត្តិការណ៍សមរាត្រីនេះដែរ នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ៕





Post a Comment (0)
Previous Post Next Post