ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន​ ២ បណ្តាលឱ្យកម្មករស្លាប់ ១៣នាក់ និងរបួសរាប់សិប​នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន​ ២ បណ្តាលឱ្យកម្មករស្លាប់ ១៣នាក់ និងរបួសរាប់សិប​នាក់

 នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ ២ ​ករណី បានកើតឡើងព្រមគ្នា មួយ​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​មួយ​ករណី​ទៀត​នៅ​ខេត្ត​ស្វាយ​រៀង ដោយបណ្តាលឱ្យបងប្អូនកម្មករនិយោជិតចំនួន ១៣ នាក់បានស្លាប់ និង របួស​ជាង​ ៣០​ នាក់។ នេះ​បើ​តាម​តួលេខ​បឋមពី​ក្រសួង​ការងារ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យបងប្អូនកម្មករ ៨ នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។

ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាលឱ្យបងប្អូនកម្មករចំនួន ៥ រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប។

លោកស៊ុន មេសាបញ្ជាក់ថា៖ «ក្រសួង និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាលើមែត្រ»។

លោក​ថា ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។  ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា៕




Post a Comment (0)
Previous Post Next Post