ឃាត់​ខ្លួន​ជនងបរទេស​ជាង​១០០​នាក់​នៅ​មជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា របស់​លោក Chen Zhi ពាក់​ព័ន្ធ Online Scam
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃាត់​ខ្លួន​ជនងបរទេស​ជាង​១០០​នាក់​នៅ​មជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា របស់​លោក Chen Zhi ពាក់​ព័ន្ធ Online Scam

 កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នាក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការបង្ក្រាបនេះ​ធ្វើ​ឡើង​នៅ​ អគារ A និងអគារ B ដោយ​មានការ​ចូលរួម​ពី​​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)  អាជ្ញាធរ សមត្ថកិច្ច និង​តំណាង​អយ្យការ។

យោង​តាម គ.ប.ឆ.ប. នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤ នាក់ (ស្រី ០៧ នាក់) មាន ០៦ សញ្ជាតិផ្សេងគ្នា ក្នុងនោះរួមមានៈ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន ៨៣ នាក់ (ជនជាតិចិន ៨២ នាក់ និងវៀតណាម ០១ នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ចំនួន ២១ នាក់ (មាន ០៥ សញ្ជាតិ)។

សមត្ថកិច្ច​ដក​ហូត​ទូរស័ព្ត ៨០០​គ្រឿង កុំព្យូរទ័រ​ជាង ១០០​គ្រឿង និង​សម្ភារៈពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

គ.ប.ឆ.ប.ថ្លែង​ថា៖ «តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេកទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញឱ្យវិនិយោគ ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស»។

មជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថាបនិក​ធនាគារ​ព្រីនស៍ លោក ចេន ហ្ស៊ី ផងដែរ ដែល​ត្រូវ​សមត្ថកិច្ច​ចិន​និង​កម្ពុជា ចាប់​បញ្ជូនទៅ​ប្រទេស​ចិន ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ។

ក​ម្ពុជា​បាន​​បង្កើត​ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ចាប់​តាំង​ពីថ្ងៃទី៧ ខែមេសា។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ជន​ល្មើស​ឆបោក​តាម​អនឡាញ​នៅ​តែ​ត្រូវ​បានបង្ក្រាប​ជា​បន្តបន្ទាប់ ដែល​ភាគច្រើន​ជា​ជនបរទេស៕


Post a Comment (0)
Previous Post Next Post