ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈនាំគ្នាទៅលេងទឹករណ្តៅដីជាមួយមិត្តភក្តិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈនាំគ្នាទៅលេងទឹករណ្តៅដីជាមួយមិត្តភក្តិ

 ភ្នំពេញ៖ ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង ខណៈក្មេងប្រុសចំនួន៥នាក់នាំគ្នាទៅលេងទឹកនៅរណ្តៅដីមួយកន្លែង បណ្តាលឱ្យក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបាននាំគ្នាទៅលេងទឹកជាមួយមិត្តភក្តិ ប៉ុន្តែជាអកុសលបានជួបគ្រោះថ្នាក់លង់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ខណៈមិត្តភក្តិមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សោកនាដកម្មនេះជាការក្រើនរំលឹកដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើកុមារ និងយុវជន ជាពិសេសការចុះលេងទឹកនៅតំបន់រណ្តៅដី ឬកន្លែងមានហានិភ័យខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដ៏សោកសៅដែលអាចកើតមានជាយថាហេតុ៕




Post a Comment (0)
Previous Post Next Post