សមត្ថកិច្ចកម្ពុជា និងចិន បាន​សហការគ្នាបង្ក្រាបរោងចក្រផលិតបារីខុសច្បាប់ ចំនួន​២ទីតាំង នៅខេត្តតាកែវ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមត្ថកិច្ចកម្ពុជា និងចិន បាន​សហការគ្នាបង្ក្រាបរោងចក្រផលិតបារីខុសច្បាប់ ចំនួន​២ទីតាំង នៅខេត្តតាកែវ

 រោងចក្រផលិតបារីចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវ​បាន​សមត្ថកិច្ចកម្ពុជា សហការជាមួយ​សមត្ថកិច្ចចិន ចុះបង្ក្រាប និង​បិទ​កាលពីពេលថ្មីៗនេះ។ នេះបើយោងតាម លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់គណៈកម្មាធិការទី៣ របស់រដ្ឋសភា ដែលបានចុះមកសិក្សាស្វែងយល់ពីវឌ្ឍនៈភាពការងារ និងបញ្ហា​ប្រឈម​របស់​រដ្ឋបាលខេត្តតាកែវ កាល​ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា ការចុះមកបិទរោងចក្រផលិតបារី ២ទីតាំង នៅក្នុង​ខេត្ត​តាកែវនេះ បន្ទាប់ពី​មាន​ការ​ស្រាវជ្រាវ​ពី​សំណាក់​សមត្ថកិច្ច​ចិន និង​សមត្ថកិច្ច​កម្ពុជា ដោយ​រកឃើញ​ថា «រោងចក្រ​នេះ​ផលិត​បារី​ខុសច្បាប់ ជា​បារី​អេឡិចត្រូនិច​ដែល​កម្ពុជា បាន​ហាម​ប្រាម​មិន​ឱ្យ​មានការប្រើប្រាស់»។

កន្លងមកអាជ្ញាធជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រសួង​សុខាភិបាល ​បានចេញ​សេចក្តី​ប្រកាសព័ត៌មាន ហាម​ប្រាម កុំឱ្យ​ពលរដ្ឋ ជាពិសេស​យុវជន​យុវវ័យ​ប្រើប្រាស់ បារី​អេឡិចត្រូនិក ព្រោះ​មាន​ផល​ប៉ះ​ពាល់ ធ្ងន់ធ្ងរ​បំផុត ដល់​​សុខភាព​​ នឹង​អាច​ឈាន​ទៅ​ដល់​ការបាត់បង់​អាយុជីវិត​ថែម​ទៀត​ផង ប្រសិនបើ​បន្ត​ប្រើប្រាស់​ក្នុង​រយៈពេ​លយូរ​។

លោក វ៉ី សំណាង ពេល​ថ្លែង​ប្រាប់​គណៈកម្មាធិការទី៣ របស់រដ្ឋសភា ដែលបានចុះមកសិក្សាស្វែងយល់ពីវឌ្ឍនៈភាពការងារ និងបញ្ហា​ប្រឈម​របស់​រដ្ឋបាលខេត្តតាកែវ កាល​ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ រូប​ថត វ៉ី សំណាង
លោក វ៉ី សំណាង ពេល​ថ្លែង​ប្រាប់​គណៈកម្មាធិការទី៣ របស់រដ្ឋសភា ដែលបានចុះមកសិក្សាស្វែងយល់ពីវឌ្ឍនៈភាពការងារ និងបញ្ហា​ប្រឈម​របស់​រដ្ឋបាលខេត្តតាកែវ កាល​ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ រូប​ថត វ៉ី សំណាង

ម្យ៉ាង​ទៀត បារីអេឡិចត្រូនិច ក៏ត្រូវ​បាន​ច្បាប់ ហាមឃាត់​​មិ​នឱ្យ​ចែកចាយលក់​ ព្រោះ​ត្រូវ​បានគេរក​ឃើញ​ថា មាន​សារធាតុញៀន​ដែល​ប៉ះ​ពាល់​បំផុត​ដល់​សង្គមជាតិ​ថែម​ទៀត៕


Post a Comment (0)
Previous Post Next Post