រកឃើញ​ការ​ឆបោក​តាម​អនឡាញ​តាម​រូបភាព​លួងលោម​ស្នេហា និង​វិនិយោគ​ក្លែងក្លាយ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​នៅ​ភ្នំពេញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រកឃើញ​ការ​ឆបោក​តាម​អនឡាញ​តាម​រូបភាព​លួងលោម​ស្នេហា និង​វិនិយោគ​ក្លែងក្លាយ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​នៅ​ភ្នំពេញ

 គណៈ​បញ្ជាកា​រ​​​ឯកភាព​រដ្ឋបា​ល​រា​ជ​ធា​នី​ភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨​នាក់​ពាក់​ព័ន្ធ​នឹងអំពើ​ឆបោក​តាម​អនឡាញ ក្នុង​ពេល​អាជ្ញាធរ​កំពុងត្រួត​ពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនរបរទេស ស្រប​តាម​អនុក្រឹត្យលេខ ០៣។

បើ​តាម​រដ្ឋបាលរាជធានី​ភ្នំពេញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញប​ទ​​ល្មើស​ឆ​បោ​ក​​តា​ម​ប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ​ផ្លូវលេខ BL០២ ​ភូ​មិ​សំ​បួ​រ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជន​​ស​ង្ស័​យ​​ចំនួន ៨នាក់ (ស្រី​ ១នាក់) មា​ន​​ជន​ជា​តិ​បង់ក្លាដែស ៧នាក់ (ប្រុស) និ​​ង​ជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី)។ ក្នុង​ចំណោម​ពួក​គេ មាន​៣​នាក់​គ្មាន​លិខិត​ឆ្លងដែន។

រដ្ឋបាល​រាជធានី​បញ្ជាក់​ថា​ ​តាម​កា​រ​ធ្វើ​កោ​ស​ល្យ​វិ​ច័យ​រ​ប​ស់​ការិ​យា​​ល័​យ​ប្រ​ឆាំ​ង​បទ​ល្មើ​ស​​ប​ច្ចេ​ក​វិ​ទ្យា នៃ​ស្នងការដ្ឋាន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ ជន​សង្ស័យ​ទាំង​ ៨នាក់​ត្រូវ​បាន​​ឃើ​ញ​ថាជា​ប់​ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទ​ល្មើ​​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា (Online Scam​​)​​ ​ក្រោម​រូ​ប​ភា​​ព​​​​អូស​ទា​ញ​លួ​ង​លោ​ម​ស្នេហា ហើ​យប​ន្ត​បោ​ក​ប្រា​ស់ដា​ក់​ប្រា​ក់​ចូ​ល​​រួម​វិនិយោគក្លែងក្លាយ (Investment S​c​a​m​s​)។

បច្ចុប្បន្ន​ជ​ន​ស​ង្ស័យ​​ ​និ​ង​ស​ម្ភារទាំងអស់​ត្រូ​វបា​ន​​បញ្ជូ​ន​​ទៅ​​ស្ន​ង​កា​រ​ដ្ឋា​នន​គ​រ​បា​ល​រា​ជ​ធា​នី​ភ្នំពេញ ដើ​ម្បី​​ប​ន្ដនីតិវិធី។ បើ​តាម​អាជ្ញាធរ ការ​ត្រួត​និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខណ្ឌ​ទាំង ១៤ នៃរាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​នៅ​តាម​អគារ​ខុន​ដូ​រ អាផាត​មិ​ន បុរី ផ្ទះសំណាក់ និ​ង​ស​ណ្ឋាគា​រ​មួ​យ​ចំ​នួន ក្នុងគោលដៅ​ប្រតិបត្តិ​ការ​បោស​ស​ម្អា​ត​ទី​តាំ​ង​ស​ង្ស័​យ​ប្រព្រឹត្តប​ទ​ល្មើ​ស​​ឆ​បោក​តាម​​ប្រ​ព័​ន្ធ​​​​​បច្ចេក​វិទ្យា ក្នុង​រាជធានីភ្នំពេញ។ នៅ​ថ្ងៃទី៦​នេះ ការ​ផ្សព្វផ្សាយ​ធ្វើ​បាន​នៅ​ទីតាំអ​ចំនួន ៩៤ និង​រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នា​​​ក់ (ស្រី ៨៤នា​​​ក់​​) បូករួម​ទាំង​ជន​សង្ស័យ​ online scam ខាង​លើ​ផងដែរ៕


Post a Comment (0)
Previous Post Next Post