ឃាត់ខ្លួនប្តីប្រពន្ធរកស៊ីជួញដូរ គ្រឿងញៀនមួយគូ និង ដកហូតបានគ្រឿងញៀន ជាង១០ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃាត់ខ្លួនប្តីប្រពន្ធរកស៊ីជួញដូរ គ្រឿងញៀនមួយគូ និង ដកហូតបានគ្រឿងញៀន ជាង១០ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

 ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកក្កដានេះថា កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបមេខ្លោង ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួនពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅក្នុងក្នុងប្រតិបត្តិការបង្ក្រាបនោះ, កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ក៏បានរឹបអូសគ្រឿងញៀនប្រមាណជា១០ គីឡូក្រាមព្រម វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ពី ជនសង្ស័យ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំងពីរ នាក់មានឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៥ ឆ្នាំ និង ឈ្មោះឯម ស្រីនាង ភេទស្រី អាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីរត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ចំពោះ វត្ថុតាង ដែលសមត្ថកិច្ចនគរបាលរឹបអូសបានរួមគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣២ កញ្ចប់ (ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ០២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ (MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ០៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ០៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿង ញៀនមួយចំនួន,កាំបិត១ដើម, អាវុធកែច្នៃ១ដើម,វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចនគរបាល ក៏បានដកហូតទូរស័ព្ទដៃចំនួន២ គ្រឿង និងម៉ូតូ១គ្រឿងពីជនសង្ស័យទាំងពីរផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងរឹបអូសបាន កម្លាំងការិយាល័យជំនាញ បានរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕




Post a Comment (0)
Previous Post Next Post