គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តសណ្ដោងរ៉ឺម៉កពីក្រោយបណ្ដាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងក្នុងស្រុកឱរ៉ាល់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តសណ្ដោងរ៉ឺម៉កពីក្រោយបណ្ដាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងក្នុងស្រុកឱរ៉ាល់

 ខេត្តកំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤(៦៦-៦៧) ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តសណ្ដោងរ៉ឺម៉កពីក្រោយ។ 

តាមការបញ្ជាក់ ពីសមត្ថកិច្ចជំនាញមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុខ រក្សា ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅ ពីលិចទៅទិសខាងកើត។លុះមកដល់ចំណុចកើតហេតុខាងលើបានបុករ៉ឺម៉កគោយន្តកន្ត្រៃ(ដឹកកូនឈើ)ពីក្រោយ ម៉ាកKUBUTA  ពណ៌ក្រហម បើកបរដោយឈ្មោះ គ្រួត រីចក់ ភេទប្រុស អាយុ៤១ឆ្នាំ ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈបរលេីផ្លូវស្របទិសគ្នា បណ្ដាលឱ្យស្លាប់មនុស្សនៅនឹងកន្លែង។ 

ក្រោយកើតហេតុអ្នកបរគោយន្ត កន្រ្ដៃយ៍ បានឈប់គោយន្ត រួចរត់គេចខ្លួនបាត់ រីឯវត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកឱរ៉ាល់តាមនីតិវិធី៕







Post a Comment (0)
Previous Post Next Post