ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ បើកជាផ្លូវការ ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-អូស្ត្រាលី និងពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ បើកជាផ្លូវការ ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-អូស្ត្រាលី និងពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា

 ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ៅ ស្រេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រចាំប្រទេសនៃ IDP Education និងសាលា ACE បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ (Study in Australia Fair 2026) ដោយបញ្ជាក់ពីភាពរឹងមាំ និងយូរអង្វែងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងអូស្ត្រាលី។

ពិព័រណ៍នេះរៀបចំឡើងដោយ IDP Education ក្រោមការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (សាល A និង B) រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ និងបន្តនៅសណ្ឋាគារ សុខា អង្គរ រីសត ខេត្តសៀមរាប នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី ពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ និងជួយសិស្សនិស្សិតកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តលើការសិក្សាអន្តរជាតិ។


Post a Comment (0)
Previous Post Next Post