ក្នុង​រយៈពេល ៩ ខែ នគរបាល​រកឃើញជន​សង្ស័យ​បទល្មើស​ឆ្លងដែនខុស​ច្បាប់ជាង ៥០០០នាក់ បញ្ជូនទៅតុលាការ ៣៧៣នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្នុង​រយៈពេល ៩ ខែ នគរបាល​រកឃើញជន​សង្ស័យ​បទល្មើស​ឆ្លងដែនខុស​ច្បាប់ជាង ៥០០០នាក់ បញ្ជូនទៅតុលាការ ៣៧៣នាក់

 ក្នុង​រយៈពេល ៩ខែឆ្នាំ​នេះ នគរបាល​នៅ​តាម​ច្រក​ព្រំដែន​បានរកឃើញបទល្មើសសរុប ២.៩២១លើក មានមនុស្ស​ពាក់ព័ន្ធ ៥.២៦២នាក់ ស្មើនឹង៩៣សញ្ជាតិ ក្នុងនោះបទល្មើសភាគច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​ចូល ឬ ចេញ​ពី​កម្ពុជា។

ក្នុងនោះបទល្មើសទាំង​នោះ មាន​បទល្មើស​ព្យាយាម​ចូល​មក​ប្រទេសកម្ពុជា ២.២៨៧លើក ស្មើនឹងមនុស្ស៤.២៧១នាក់ និង​បទ​ល្មើសឆ្លងដែនចាកចេញ​ពី​កម្ពុជា​មាន​ចំនួនមាន ៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​។

ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ខាង​លើដែល​ព្យាយាម​ចូល​មក​កម្ពុជា​ មាន​មនុស្ស​ ១០៣​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅតុលាការ ខណៈ​មនុស្ស​ ៤.១៦៨នាក់​ទៀត​ត្រូវ​បាន​ហាម​ឃាត់ហើយ​បញ្ជូន​ត្រឡប់​ទៅវិញ។

ជនសង្ស័យជាង ៤ ពាន់នាក់នោះ​ ត្រូវ​បាន​សមត្ថកិច្ចរកឃើញ​ថា​ មានឈ្មោះក្នុងបញ្ជីមុខសញ្ញាសង្ស័យ​ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រើប្រាស់ស្ទីកគ័រក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនក្លែងក្លាយ ពុំមានគោលបំណងធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព។

ដោយឡែកបទល្មើសពាក់ព័ន្ធការឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេស​កម្ពុជា​ មាន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ មន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរមិនឱ្យចេញ និងបញ្ជូនទៅតុលាការ ២៧០នាក់ ព្រមទាំងបញ្ជូនអ្នកដំណើរមួយចំនួនទៀតដែលត្រូវបានរកឃើញថាជាជនរងគ្រោះឱ្យត្រឡប់ទៅលំនៅឋានវិញមាន ៧២១នាក់។

ករណី​ចាកចេញ​ពី​កម្ពុជា អគ្គនាយកដ្ឋាន​បញ្ជាក់​ថា៖ «អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវបានរកឃើញថា មានឈ្មោះក្នុងបញ្ជីមុខសញ្ញា រត់ពន្ធមនុស្ស ពុំមានគោលបំណងច្បាស់លាស់ ស្នាក់នៅលើសទិដ្ឋាការ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ និងមិនមានទិដ្ឋាការចូលមកកម្ពុជាជាដើម។

សម្រាប់​ពលរដ្ឋ​ខ្មែរ ក្នុង​រយៈ​ពេល​នេះ មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានទប់ស្កាត់ពលរដ្ឋខ្មែរ ២១៨នាក់ មិនឱ្យធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពីសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

សម្រាប់​ការ​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅប្រទេស​ដោយ​ស្របច្បាប់​តាម​រយៈ​ក្រុមហ៊ុន​នានា​ ក្នុង​រយៈ​ពេល ៩ខែ​នេះ មាន​ពលរដ្ឋ​ខ្មែរ ៥.៤១០​នាក់​បាន​ចាកចេញ។ ប៉ុន្តែ សមត្ថកិច្ច​ក៏​បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប ៥.៥៦៨នាក់ផងដែរ។

ក្នុង​ចំណោម​ពួក​គេ​ មាន​មក​ពី​ប្រទេសថៃ ៤.៤៧៧នាក់, ម៉ាឡេស៊ី ៣៨៧នាក់, ចិន៣៣៤នាក់, សាធារណរដ្ឋកូរ៉េ ១៩៩នាក់, សហរដ្ឋអាម៉េរិក៥៦នាក់, វៀតណាម ៥៦នាក់, សិង្ហបុរី ៣១នាក់, ជប៉ុន១៤នាក់, ហ្វីលីពីន ៨នាក់, ឡាវ៣នាក់ និង កាណាដា ៣នាក់៕


Post a Comment (0)
Previous Post Next Post