ភ្លើងធូបទៀននៅក្នុងបន្ទប់អាសនៈបង្កជាអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងក្លាយជាផេះផង់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ភ្លើងធូបទៀននៅក្នុងបន្ទប់អាសនៈបង្កជាអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងក្លាយជាផេះផង់

 ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃព្រហស្បត្តិ៍១៣រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្ភស័កព.ស២៥៦៩ត្រូវនិងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០:៣០នាទីព្រឹក មានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដែលដុតធូបទៀនក្នុងអាសនៈចោល។

មន្ត្រីនគរបាលប៉ុស្តិ៍ខ្សាមបានឱ្យដឹងថា ករណីអគ្គីភ័យបានកើតមានផ្ទះត្រង់ចំណុចផ្លូវលេខ១ ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះឈ្មោះ​ អ៊ុន គីមហេង ភេទស្រី​ អាយុ៨៨ឆ្នាំ​ មានទីលំនៅភូមិទី ៧  សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក។ ក្នុងនោះកម្លាំងនគរបាលបានចេញជួយអន្តរាគមន៍តាមរយៈរថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែមិនអាចទប់ទល់នឹងអំណាចភ្លើងបានឡើយ។

 

មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា អគ្គីភ័យនេះធ្វើឲ្យខូចខាត÷ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្គសីដែលមានទំហំ បណ្ដោយ១៦ ម៉ែត្រ ទទឹង ៨ម៉ែត្រត្រូវក្លាយជាចំណីអគ្គីភ័យទាំងស្រុងនិងទ្រព្យសម្បត្តិមួយចំនួន។

បើតាមសមត្ថកិច្ចសន្និដ្ឋាន អំពីមូលហេតុដែលតាមប្រភពពត័៌មាន ពីសាច់ញាតិម្ចាស់ផ្ទះគឺបណ្តាលមកពី អុចភ្លើងធូបអសនៈ ក្នុងបន្ទប់។

បើតាមសមត្ថកិច្ចនគរបាលនៅក្នុងប្រតិបត្តិការនេះ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ឆ្នាំង និងអធិការដ្ឋានស្រុករលាប្អៀរ ដោយប្រេីប្រាស់រថយន្ត ៦ គ្រឿងនិងទឹក៩ រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន 100%៕


Post a Comment (0)
Previous Post Next Post