សមត្ថកិច្ច​កម្ពុជា​ បណ្តេញជនជាតិវៀតណាមចំនួន ៧៧នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមត្ថកិច្ច​កម្ពុជា​ បណ្តេញជនជាតិវៀតណាមចំនួន ៧៧នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

 ខេត្ត​ស្វាយរៀង​៖​ កម្លាំងសមត្ថកិច្ច​នាយកដ្ឋាននគរបាល​អន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ ជនជាតិវៀតណាមសរុបចំនួន ៧៧នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ 

យោង​តាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៧៧នាក់ (ស្រី៣៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តទោសចប់ (កំហែងយក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)៕ដោយ​៖តារា​






Post a Comment (0)
Previous Post Next Post