ឥណ្ឌាបន្ទោសថៃ ពេញពិភពលោក រឿងកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជាតែអនុទីនការពារការបំផ្លាញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឥណ្ឌាបន្ទោសថៃ ពេញពិភពលោក រឿងកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជាតែអនុទីនការពារការបំផ្លាញ

 ភ្នំពេញ៖ក្រៅពីរដ្ឋាភិបាលពលរដ្ឋនិងសារព័ត៌មានឥណ្ឌា ដែលបានរិះគន់និងថ្កោលទោសថៃ ចំពោះទង្វើដ៏អាក្រក់ដែលផ្តួលរំលំរូបសំណាកព្រះវិស្ណុ នៃសាសនាព្រាហ្មញ្ញរបស់កម្ពុជា ឡូវនពេះពិភពលោកទាំងមូលបានដឹងឮ និងស្តីបន្ទោសថៃ សម្រាប់សកម្មភាពដ៏គឃ្លើននេះ។ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗ ថា បានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនា។ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍រួចហើយ ដោយថ្កោលទោសថៃ ចំពោះទង្វើដែលមិនអាចទទួលយកបាន នៃការកម្ទេចរូបសំណាក ព្រហ្មញ្ញសាសនា។


ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេត​នារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»។


កាលពីថ្ងៃអង្គារ លោក Vijayasai Reddy អតីតសមាជិកសភា ក៏បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ផងដែរ។ លោកថែមទាំងព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។


លោកសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល។ គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ»។


ទោះបែបនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ឥតខ្វល់ឡើយ ហើយបោះសម្តីជម្លើយ​ថា ហេតុការណ៍នេះមិនគួរយកទៅប្រៀបធៀបជាមួយនឹងការរងរបួសដែលទាហានថៃបានទទួលរង​ ក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះទេ។


អានុទីននិយាយនៅ​ថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា «រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកទៅប្រៀបធៀបជាមួយដៃ​ជើង​ដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ»។អានុទីន លើកឡើងថា ក្តីបារម្ភចម្បងរបស់លោក គឺសុវត្ថិភាពរបស់កងទ័ពថៃដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែន ដោយយោងទៅលើការគំរាមកំហែងពីគ្រាប់មីន និងហានិភ័យយោធាដែលកំពុងបន្ត៕


Post a Comment (0)
Previous Post Next Post