សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សាសន្តិភាព​កម្ពុជា-ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សាសន្តិភាព​កម្ពុជា-ថៃ

 សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកតាមទូរស័ព្ទ នៅយប់ថ្ងៃទី២៥ ខែធ្នូ។


លោក ហ៊ុន ម៉ាណែត បានថ្លែងនៅលើហ្វេសប៊ុកថា លោកបានជួបពិភាក្សាជាមួយលោក Marco Rubio ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។


លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាព ស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។


លោកបានបន្តថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។


កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។


នៅ​ក្រោយ​ជំនួប​នេះដែរ លោក Tommy Pigott អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​ថ្លែង​ថា លោក Rubio សម្តែងការព្រួយបារម្ភអំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងកម្ពុជា និងថៃ។


លោក​ Pigott ថ្លែង​ថា៖ «លោក រូប៊ីអូ បានគូសបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នាចង់បានសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ និងភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ លោក Rubio ក៏បានអះអាងជាថ្មីបន្ថែមទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ»៕


Post a Comment (0)
Previous Post Next Post