នាយករដ្ឋមន្ត្រីថៃរំលាយសភា ដើម្បី «ប្រគល់អំណាចជូនប្រជាជនវិញ»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាយករដ្ឋមន្ត្រីថៃរំលាយសភា ដើម្បី «ប្រគល់អំណាចជូនប្រជាជនវិញ»


 ប្រទេសថៃបានរំលាយសភាហើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីអស់រយៈពេលជិតមួយសប្តាហ៍នៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ដោយការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងក្នុងរយៈពេល​ចន្លោះ​ពី ៤៥ ទៅ ៦០ថ្ងៃ។


នៅក្នុងព្រះរាជក្រឹត្យដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល (Anutin Charnvirakul) បានលើកឡើងអំពីជម្លោះព្រំដែនដែល​បណ្តាលឱ្យមានមនុស្សស្លាប់ និងបញ្ហាប្រឈមផ្សេងៗទៀតដែលរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកបានតស៊ូដោះស្រាយ ចាប់តាំងពីចូលកាន់តំណែងកាលពីបីខែមុន។


លោកថ្លែង​ថា៖ «ដំណោះស្រាយដ៏សមស្របគឺការរំលាយសភា... ដែលជាវិធីមួយដើម្បីប្រគល់អំណាចនយោបាយជូនប្រជាជនវិញ»។


លោក អនុទី ដែលជាសេដ្ឋីជំនួញម្នាក់ គឺជានាយករដ្ឋមន្ត្រីទីបីរបស់ប្រទេសថៃចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក។ នៅពេលដែលលោកចូលកាន់អំណាចក្នុងខែកញ្ញា លោកបាននិយាយថាលោកនឹងរំលាយសភានៅចុងខែមករា។


ទោះជាយ៉ាងណាក៏ដោយ ដោយសារលោក​កំពុងប្រឈមមុខនឹងការបោះឆ្នោតមិនទុកចិត្តដែលនឹងមកដល់ឆាប់ៗនេះ លោក អនុទីន​ បានសម្រេចចិត្តរៀបចំការបោះឆ្នោតមុនកាលកំណត់។


លោកក៏រងការរិះគន់ផងដែរ ចំពោះការដោះស្រាយបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃកាលពីខែមុន៕

Post a Comment (0)
Previous Post Next Post