ភាគីកម្ពុជារំពឹងថា ភាគីថៃគោរពសេចក្ដីថ្លែងការណ៍ថ្ងៃទី២៧ធ្នូ នឹងដោះលែងទាហានកម្ពុជាក្រោយ ៧២ម៉ោង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ភាគីកម្ពុជារំពឹងថា ភាគីថៃគោរពសេចក្ដីថ្លែងការណ៍ថ្ងៃទី២៧ធ្នូ នឹងដោះលែងទាហានកម្ពុជាក្រោយ ៧២ម៉ោង

 រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា រំពឹង​ថា ភាគី​ថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេស GBC ដែល​ភាគី​ទាំង​ពីរ​យល់​ព្រម​ឈប់​បាញ់​ចាប់​ពី​ថ្ងៃ​ត្រង់ ថ្ងៃទី២៧ ខែធ្នូ និង​ដោះលែង​ទាហាន​កម្ពុជា ១៨រូប ក្រោយ​ការ​អនុវត្ត​វិធានការ​នេះ​បាន​ ៧២​ម៉ោង។


លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តដោយពេញលេញ រយៈពេល៧២ម៉ោង យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែង ត្រលប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡា ឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ 

លោក​ថ្លែង​ថា៖ «ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»។ 

លោក​រំពឹង​ដែរ​ថា ឆ្នាំ​២០២៦ខាងមុខនេះ នឹង​ពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជា និងថៃ កើត​ចេញ​ពី​ការ​គោរព​បទ​ឈប់​បាញ់​គ្នា​នេះ។​

កាលពី​ថ្ងៃទី២៧ ធ្នូ មាន​មតិយល់​ច្រឡំ​ថា បទ​ឈប់បាញ់​មាន​សម្រាប់​តែ​រយៈពេល ៧២​ម៉ោង។ ការ​ណ៍​នេះ​ត្រូវ​បាន​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា ពន្យល់​ថា បទ​ឈប់បាញ់​គឺ​មាន​រយៈ​ពេល​យូរ​ឈាន​ទៅរក​សន្តិភាព​ពិត​ប្រាដក ចំណែក​លក្ខខណ្ឌ​ ៧២​ម៉ោង គឺ​សម្រាប់​តែ​ការ​ដោះលែង​ទាហាន​កម្ពុជា​ ១៨ រូបប៉ុណ្ណោះ៕

Post a Comment (0)
Previous Post Next Post