សហភាពអឺរ៉ុបស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា–ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សហភាពអឺរ៉ុបស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា–ថៃ

 សហភាពអឺរ៉ុបបានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។


ក្នុងសេចក្តីថ្លែងការណ៍ លោក Anouar El Anouni អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខរបស់សហភាពអឺរ៉ុប បានថ្លែងអំណរគុណដល់អាស៊ានចំពោះតួនាទីវិជ្ជមានក្នុងការជួយសម្រេចបានលទ្ធផលនេះ ហើយបញ្ជាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់។

លោកបានថ្លែងថា: "សហភាពអឺរ៉ុបសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយសូមអំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ"៕

Post a Comment (0)
Previous Post Next Post