ប្រទះឃេីញសពបុរសម្នាក់ត្រូវជនមិនស្គាល់មុខកាប់ជាច្រេីនកាំបិត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រទះឃេីញសពបុរសម្នាក់ត្រូវជនមិនស្គាល់មុខកាប់ជាច្រេីនកាំបិត

 ភ្នំពេញ៖​ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមកាប់ជាច្រេីនកាំបិត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨​ ព្រឹក​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២៥​ នៅក្នុងព្រៃជាប់បឹងមួយកន្លែង​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះភេទប្រុស​ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានបុរសម្នាក់បានដេីរចូលទៅបំណងទៅដាំឈូល​នៅក្នុងបឹនោះ​ ខណៈទៅដល់ចំណុចកេីតហេតុក៏ឃេីញមានបុរសម្នាក់ដេកស្លាប់ដោយមានឈាមនិងស្នាមកាំបិតទៀតផង​ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកហុំព័ទ្ធទីតាំងខាងលេីភ្លាមៗ។ 

សមត្ថកិច្ចបញ្ជាក់ថា​ ជនរងគ្រោះត្រូវបានជនសង្ស័យកាប់ត្រូវចំនួន៣កាំបិត​ កពីរកាំបិត​ ជេីងខាងឆ្វេងមួយកាំបិត​ ចំណែកជនសង្ស័យ​ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕ដោយ៖សុខាសែនជ័យ




Post a Comment (0)
Previous Post Next Post