សម្រុក​បាញ់ផ្លោងនិងទម្លាក់​គ្រាប់​បែក​យ៉ាង​កំរោល​និង​កាន់តែខ្លាំងឡើងនៅមុនកិច្ចប្រជុំ GBC ថ្ងៃស្អែក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សម្រុក​បាញ់ផ្លោងនិងទម្លាក់​គ្រាប់​បែក​យ៉ាង​កំរោល​និង​កាន់តែខ្លាំងឡើងនៅមុនកិច្ចប្រជុំ GBC ថ្ងៃស្អែក

 ការវាយប្រហារ​របស់​ថៃមាន​ភាព​កាន់តែ​កំរោល​ ទាំង​តាមផ្លូវអាកាស និង​ប្រើ​កាំភ្លើង​ធំ។ នៅថ្ងៃទី២៦ នេះ យន្តហោះចម្បាំង​ថៃ​ បានទម្លាក់គ្រាប់បែកជិត ៥០គ្រាប់ ទៅលើតំបន់ចំនួនពីរ គឺនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ និងនៅស្រុកស្រីស្នំ និង​ស្រុក​វ៉ារិន ខេត្តសៀមរាប។ នេះ​បើ​តាមក្រសួងការពារជាតិ និងប្រភព​ពី​ពលរដ្ឋក្នុង​មូលដ្ឋាន។


ក្រសួងការពារ​ជាតិ​បានបញ្ជាក់ថា នៅមុនថ្ងៃត្រង់បន្តិច យន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែក ៤០គ្រាប់ លើភូមិជោគជ័យ ខណៈដែលពលរដ្ឋម្នាក់នៅខេត្តសៀមរាប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា យន្ត​ហោះ​ចម្បាំង​ថៃ​បាន​ទម្លាក់​គ្រាប់​បែកប្រមាណ​ ១០គ្រាប់ នៅស្រុកស្រីស្នំ។ បន្ថែម​ពី​លើ​នេះ ការ​វាយ​ប្រហារ​ក៏​កើត​មាន​នៅ​តំបន់​អូរកូនតឹង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប។

បន្ថែម​លើ​ការ​ប្រើ​យន្ត​ហោះ ក្រសួងបានបន្ថែមថា ការបាញ់ផ្លោងរបស់ថៃបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឃុំអូរបីជាន់ ដោយមានការបាញ់គ្រាប់កាំភ្លើងធំសរុបចំនួន ៣៦០គ្រាប់ ចូលទៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ចាប់​ពី​ម៉ោង​ ៧ព្រឹក ដល់ម៉ោង ២:៣០នាទីរសៀល។

ក្រសួងការពារ​ជាត​បានថ្លែងថា៖ «ទង្វើដ៏ឃោរឃៅខាងលើ គឺជាការវាយប្រហារដោយមិនរើសមុខរបស់កងទ័ពថៃ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។

ក្រសួងបន្ត​ថា៖ «ក្រោមការវាយប្រហារដោយកាំភ្លើងធំ តូច និងការទម្លាក់គ្រាប់បែករាប់មិនអស់ពីយន្តហោះចម្បាំងរបស់កងទ័ពឈ្លានពានថៃ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងកិត្តិយសរបស់ជាតិកម្ពុជា»។

ការ​បង្កើនការវាយប្រហាររបស់ពួកគេ ធ្វើ​ឡើង​មួយថ្ងៃមុនកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី២៧ ខែធ្នូ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ៕


Post a Comment (0)
Previous Post Next Post