ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម M46 បាញ់​មក​លើ​កម្ពុជា ខណៈ​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​នៅ​រសៀល​នេះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម M46 បាញ់​មក​លើ​កម្ពុជា ខណៈ​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​នៅ​រសៀល​នេះ

 យោធាថៃ​បន្ត​បាញ់​មក​លើ​កម្ពុជា ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម ដែលការបាញ់​​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ធ្នូ​នេះ​និង​ម្សិល​មិញ។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់។


លោក​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃនេះ​ថា៖ «នៅថ្ងៃទី២២-២៣​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ ពួកទាហានសៀមបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើង​ធំ១៥៥មម​ ចូលបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​។ 

លោក​បន្ត​ថា៖ «វា​ជាទង្វើ​រំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ​ ហាមឃាត់ការប្រើ​ប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរមួយទៅហើយ​​ បន្ថែមលើ​នេះ ការបាញ់ប្រហារនេះមកលើ​ភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋដែលទង្វើ​នេះកាន់តែរំលោភបំពាន់លើ​ច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត»។

លោក ហេង រតនា បាន​បង្ហោះ​សារ​នេះ​ជាមួយ​នឹង​រូបភាព​នៃ​គ្រាប់​កាំភ្លើង​ធំ ១៥៥មម និង​រណ្ដៅ​គ្រាប់​បែក ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​​កើត​ហេតុ​នៅ​ខេត្ត​ណា​ទេ។

កាល​ពី​កន្លង​ទៅ ក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​ថា គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​បាញ់​ជា​ច្រើន​គ្រាប់​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ អាជ្ញាធរមីន​ក៏​បាន​រាយការណ៍​អំពី​បញ្ហា​គ្រាប់​បែក​ចង្កោម​នេះទៅ​ប្រទេស​ឡាវ ដែល​ជា​ប្រធាន​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម។


គិត​មកដល់​រសៀល​ថ្ងៃ​ទី២៣ ខែធ្នូ​នេះ យោធាថៃ​មិន​ទាន់​ឈប់​បាញ់​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​នោះ​ទេ។ នៅ​ម៉ោង ១៣:៣៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។ នេះបើ​តាម​ក្រសួង​ការពារ​ជាត

Post a Comment (0)
Previous Post Next Post