ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង២0លានម៉ែត្រគូប ពីការបំពុលបរិស្ថាន និងប៉ះពាល់ពលរដ្ឋ ក្នុងឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង២0លានម៉ែត្រគូប ពីការបំពុលបរិស្ថាន និងប៉ះពាល់ពលរដ្ឋ ក្នុងឆ្នាំ២០២៥

 ភ្នំពេញៈ ពេញ១ឆ្នាំ២០២៥កន្លងមក ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន នៅទូទាំងប្រទេសបានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលទៅក្នុងតំបន់ទឹកសាធារណៈ ដោយអនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគូបក្នុង១ខែៗ។

លោកបញ្ជាក់ថា៖«សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា»។ 

សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ត្រូវធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ដោយត្រូវអនុវត្តតាមច្បាប់កម្ពុជា ក្នុងការដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ។ 

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើភាពស្អាត ក្នុងភាពស្អាតក្នុងទឹក ស្របតាមការអនុវត្តគោល នយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។




Post a Comment (0)
Previous Post Next Post