លោកស្រី ជា សិរី៖ មិន​អាច​ទប់ទឹកភ្នែកបានពេល​ឃើញ​​ប្រសាទ​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោកស្រី ជា សិរី៖ មិន​អាច​ទប់ទឹកភ្នែកបានពេល​ឃើញ​​ប្រសាទ​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ

 រូបប្រាសាទ​ព្រះវិហារ​​ត្រូវ​បាន​បោះ​ពុម្ពនៅ​លើ​ក្រដាស​ប្រាក់​ ២០០០​រៀល ដោយ​បង្ហាញ​ពី​រូប​ប៉ម​ដ៏​ស្រស់​ស្អាត ប៉ុន្តែ ក្រោយ​ពេល​សង្គ្រាម​ពីរ​លើក​ ទាំង​ខែ​កក្កដា និង ខែ​ធ្នូ​កន្លង​ទៅ កន្លែង​នេះ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ជា​ពិសេស​នៅក្នុង​ខែ​ធ្នូ។


ការ​ខូច​ខាត​​យ៉ាង​ដំណំ​​នេះ​ក៏បាន​ធ្វើ​ឲ្យ​​​លោកស្រី ជា សិរី ទេសភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មិន​អាច​ទប់​អារម្មណ៍​សោក​ស្ដាយ​បាន ដោយ​លោកស្រី បាន​បង្ហោះរូប​នៅ​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃទី១ ខែមករា ថា លោកស្រី​ «ទប់ទឹកភ្នែកមិន​បានទេ​ នៅ​ពេល​ឃើញ​ស្ថានភាព​បែបនេះ»។ លោកស្រី​ថ្លែង​ថា លោក​ស្រី​ទើប​តែ​ទៅ​លែង​ប្រាសាទ​នេះ នៅ​ថ្ងៃ​ទី១៣ ខែមិនា ឆ្នាំ២០២៥ ប៉ុន្មាន​ថ្ងៃ​មុន​សង្គ្រាម​ផ្ទុះ​ឡើង។


លោក​ស្រី​សរសេរ​ថា៖ «មានរូប១នោះ ខ្ញុំកាន់លុយខ្មែរក្រដាស ២ពាន់រៀល ដែលមានរូបប្រាង្គប្រសាទនៅលើនោះ ឥឡូវអស់ហើយ។ សល់តែរូបថត ការចងចាំ និងឈឺចាប់»។


បន្ថែម​ពី​លើ​​ការ​សោកស្ដាយ​នេះ លោកស្រីក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចាយប្រាក់រៀលដែលមានអត្តសញ្ញាណជាតិរបស់ខ្មែរ​ ដែជាមោទនភាពជាតិ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌។


លោកស្រី​ថា៖ «នេះជាវិធីមួយដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទំលំទូលាយបន្ថែមទៀតពីអត្តសញ្ញាណជាតិរបស់យើង ដល់ប្រជាជនយើងនិងយុវជនជំនាន់ក្រោយដែលមិនទាន់បានឃើញ និងជាពិសេស ដល់ភ្ញៀវបរទេសឲ្យយល់ពីកេរដំណែលដ៏រុងរឿងរបស់យើង»៕


Post a Comment (0)
Previous Post Next Post