សត្វ​ដំរីព្រៃមួយហ្វូង​ រត់ចូលទៅបុកទម្លុះបារ៉ាសនិងបន្លាលួសរបស់ភាគីថៃ​ នៅច្រកតំបន់ ៤០០ កម្ពុជា-ថៃ ក្នុងបំណងឆ្លងចូលមកក្នុងទឹកដីកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សត្វ​ដំរីព្រៃមួយហ្វូង​ រត់ចូលទៅបុកទម្លុះបារ៉ាសនិងបន្លាលួសរបស់ភាគីថៃ​ នៅច្រកតំបន់ ៤០០ កម្ពុជា-ថៃ ក្នុងបំណងឆ្លងចូលមកក្នុងទឹកដីកម្ពុជា

 ខេត្តបាត់ដំបង​៖​ សត្វដំរីព្រៃមួយហ្វូង ដែលមិនទាន់ដឹងច្បាស់ពីចំនួនក្បាលពិតប្រាកដ បានដើរចេញពីព្រៃនៅក្នុងទឹកដីប្រទេសថៃ ហើយបានចូលមកទម្លុះបារ៉ាសត្រួតពិនិត្យ ដែលយោធាថៃបានដាក់បិទនៅច្រកតំបន់ ៤០០ មិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

បើតាមលោក ម៉ី ណាន់ នាយប៉ុស្តិ៍នគរបាលច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា នៅវេលាម៉ោង ១២ និង ២០ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦ នៅប៉ុស្តិ៍ត្រួតពិនិត្យចំណុចខ្ពស់ខាងលើ តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ច្រកទ្វារតំបន់ ៤០០ មានសត្វដំរីព្រៃមួយហ្វូង មិនច្បាស់ចំនួន បានចូលមកកាច់បារ៉ាសត្រួតពិនិត្យ និងបន្លាលួសរបស់ភាគីថៃ ក្នុងបំណងឆ្លងចូលមកក្នុងទឹកដីកម្ពុជា។

ក្នុងហេតុការណ៍នេះដែរ​ ភាគីទាំងសងខាងមានការភ្ញាក់ផ្អើលខ្លាំង ដោយសារសំឡេងស្រែក និងសំឡេងវាយបំបាក់បារ៉ាសដែក ដែលសន្និដ្ឋានថា សត្វដំរីព្រៃអាចមានបំណងចង់ឆ្លងចូលមករស់នៅក្នុងទឹកដីកម្ពុជា ទើបបានជាវាយបំបាក់បារ៉ាសរបស់ភាគីថៃយ៉ាងខ្លាំងបែបនេះ។ ភ្លាមៗ​សត្វដំរីទាំងនោះ​ ក៏ត្រូវបានកម្លាំងប្រចាំការរបស់ភាគីទាំងសងខាង រួមសហការដេញឱ្យវិលត្រឡប់ទៅក្នុងទឹកដីថៃវិញ មុននឹងអាចឆ្លងចូលមកកម្ពុជា។

សូមជម្រាបថា​ ករណីនេះមិនបានបង្កឲ្យមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕ដោយ​៖តារា​




Post a Comment (0)
Previous Post Next Post