ឃាត់ខ្លួនមនុស្ស៧នាក់ក្នុងករណីបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទជល់មាន់អនឡាញមួយកន្លែងនៅខណ្ឌឬស្សីកែវ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃាត់ខ្លួនមនុស្ស៧នាក់ក្នុងករណីបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទជល់មាន់អនឡាញមួយកន្លែងនៅខណ្ឌឬស្សីកែវ

 ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ប្រភេទជល់មាន់អនឡាញ បង្កប់នៅហាងការហ្វេ មួយកន្លែងដែលបង្កភាពអនាធិបតេយ្យ និងដកហូតសម្ភារៈកំព្យូទ័រ រួមនាំខ្លួនមនុស្ស៧នាក់។

ប្រតិបត្តិការណ៍នេះបានធ្វេីឡេីងនៅល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដោយទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថាទីតាំងខាងលេីមានបង្កប់ល្បែងស៉ីសងប្រភេទមាន់ជល់អនឡាញ ទេីប

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចាត់ឲ្យ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៉ីសងខាងលេី។

ក្នុងប្រតិបត្តិការចុះដោយដកហូតបានកុំព្យូទ័រមួយគ្រឿង បៀមួយហ៊ូ ឃាត់ខ្លួនមនុស្សបាន៦នាក់កំពុងប្រព្រឹត្តល្បែងស៉ីសង និងម្ចាស់ទីតាំង១នាក់ សរុប៧នាក់។

ក្រោយការចុះបង្ក្រាប់រួច អាជ្ញាធរបានធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលរួចមក ក៏បានអនុញ្ញាតិឲ្យបងប្អូនទាំង៧នាក់ត្រលប់ទៅកាន់លំនៅឋានរៀងៗខ្លួនផងដែរ៕





Post a Comment (0)
Previous Post Next Post