សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ

 ខេត្តពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ ក្រោមអធិបតីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ តំណាងសហគមន៍គីរីទេស និងសហគមន៍កសិកម្មទំនើប និងអ្នកពាក់ព័ន្ធប្រមាណ ៨០រូប។

សូមជម្រាបថា ការចុះកិច្ចសន្យានាថ្ងៃនេះ ក្នុងការផលិតនិងផ្គត់ផ្គងម្ទេសសុវត្ថិភាព ចំនួន ២,៤០០តោន បន្លែសុវត្ថិភាពចំនួន ៦០តោន/១ខែ និងមាន់សាច់ចំនួន ២១០តោន៕


Post a Comment (0)
Previous Post Next Post