អាមេរិកទទួលស្គាល់​អធិបតេយ្យភាពកម្ពុជាលើមូលដ្ឋានរាម ​បង្កើន​កិច្ចសហប្រតិបត្ដិការផ្នែក​ការពារជាតិ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាមេរិកទទួលស្គាល់​អធិបតេយ្យភាពកម្ពុជាលើមូលដ្ឋានរាម ​បង្កើន​កិច្ចសហប្រតិបត្ដិការផ្នែក​ការពារជាតិ​

 ខេត្ដព្រះសីហនុ៖ សហរដ្ឋអាមេរិក និង​កម្ពុជា​បានបង្ហាញ​សញ្ញា​នៃ​ការពង្រឹង​ចំណង​ទំនាក់ទំនង​ការពារជាតិ​នៅ​ថ្ងៃទី ២៦ ខែមករា ខណៈ​​ទីក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​ជា​សាធារណៈ​អំពី​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​លើ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម និង​បានប្រកាស​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​បន្ទាប់ពី​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​គូសបញ្ជាក់​ក្នុងអំឡុងពេលជំនួប​​រវាង​ោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និងនាយឧត្តមនាវី សាំ​មូ​អែល ប៉ា​ប៉ា​រ៉ូ មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក នៅ​វិមាន​សន្តិភាព បន្ទាប់មក​ដោយ​ការកត់សម្គាល់​របស់លោក ប៉ា​ប៉ា​រ៉ូ ទៅកាន់​អ្នកយកព័ត៌មាន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុងអំឡុងពេល​ទស្សន​កិច្ច​កំពង់ផែ​របស់​នាវាចម្បាំង​ USS Cincinnati​។​

​លោក ប៉ា​ប៉ា​រ៉ូ បាន​និយាយថា វត្តមាន​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​នៅ​រាម​បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​លើ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដែលជំរះ​មន្ទីល​​ដោយផ្ទាល់​នូវ​កង្វល់​យូរអង្វែង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការប្រើប្រាស់​មូលដ្ឋាន​យោធា​បរទេស​។​

​លោក ប៉ា​ប៉ា​រ៉ូ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​នាវា USS Cincinnati ដែល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ថា៖ «​​ពេញ​មួយ​ដំណើរទស្សនកិច្ច​ មិត្តភក្តិ​កម្ពុជា​របស់​យើង​បាន​ធានា​យើង​ថា ​រាម​នឹង​ក្លាយជា​កំពង់ផែ​អធិបតេយ្យភាព»។​

លោកបានបន្ដថា​៖ «​ដូច្នេះហើយ នេះ​ជា​មូលហេតុ​ដែល​ដំណើរ​ទស្សនកិច្ច​របស់​នាវាចម្បាំង USS Cincinnati គឺជា​ការបង្ហាញ​ពី​ទំនុកចិត្ត​របស់​យើង​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​ជាការ​បង្ហាញ​ដោយ​សុច្ឆន្ទៈ​នៃ​ភាពជា​ដៃគូ​របស់​យើង​ក្នុងការ​ឆ្ពោះទៅមុខ​»​។​

​ដំណើរ​ទស្សនកិច្ច​នៅ​កំពង់ផែ​រាម ជា​លើកដំបូង​ដោយ​នាវា​កងទ័ពជើងទឹក​អាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​​ការកសាង​ទំនុកចិត្ត​ឡើងវិញ បន្ទាប់ពី​រយៈពេល​មួយ​ដែល​ទំនាក់ទំនង​ការពារជាតិ​បាន​ស្ងប់ស្ងាត់ ក្រោយ​​សហរដ្ឋអាមេរិក​ថា ​មូលដ្ឋាន​នេះ​កំពុង​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការប្រើប្រាស់​ផ្តាច់មុខ​ដោយ​ប្រទេស​ចិន ដែល​ត្រូវបាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ដោយ​រាជធានី​ភ្នំពេញ​។​



Post a Comment (0)
Previous Post Next Post