ក្រសួងទេសចរណ៍​បញ្ជាក់​ជា​ថ្មី​ថាកម្ពុជា​នៅតែជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយសុវត្ថិភាព​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងទេសចរណ៍​បញ្ជាក់​ជា​ថ្មី​ថាកម្ពុជា​នៅតែជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយសុវត្ថិភាព​

 ក្រសួងទេសចរណ៍ បញ្ជាក់​ជា​ថ្មី​​ថា ​​កម្ពុជា​នៅ​តែ​ជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទោះ​បី​ប្រទេស​ថៃ​បានវាយ​ប្រហារ​កាលពីខែ​ធ្នូ ហើយ​បច្ចុប្បន្ន​យោធា​ពួកគេ​កំពុង​ឈរ​ជើង​លើ​ទឹកដី​កម្ពុជា។


ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​តប​ទៅនឹង​ការ​ប្រកាស​អំពី​តំបន់​សុវត្ថិភាព​​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ស្ថានទូត​បរទេស​នៅ​កម្ពុជា បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ឲ្យពលរដ្ឋ​របស់​គេ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មក​កម្ពុជា ដោយ​សារ​តំបន់​ជា​ច្រើន នៅតាមព្រំដែន​ជាមួយ​ថៃ​នៅ​តែ​មាន​គ្រោះថ្នាក់ បូក​រួម​ទាំង​គ្រាប់​មិនទាន់​ផ្ទុះ​ដែលភាគី​ថៃ​បាន​បាញ់​ចូល​កម្ពុជា។


ស្ថានទូត​មួយចំនួនលើក​ទឹក​ចិត្ត​ឲ្យពលរដ្ឋ​របស់​គេ កុំ​ទៅ​តំបន់​ព្រំដែន​ក្នុង​ចម្ងាយ​ប្រមាណ ៥០គីឡូម៉ែត្រ។


នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃទី១៩ មករា​នេះ ក្រសួងទេសចរណ៍ថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានស្តីពីការណែនាំការធ្វើដំណើរមកកម្ពុជា អម​ដោយ​ការបង្ហាញផែនទីដែលបានផ្សព្វផ្សាយដោយ​បណ្តាស្ថានទូតប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា។


ប៉ុន្តែ​ក្រសួង​ថ្លែង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន និងការបង្ហាញផែនទីផ្សព្វផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាព ទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា។ ក្រសួង​ថា ការប្រុងប្រយ័ត្នខ្ពស់ គឺមាន​កំណត់តែ​នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ហើយ​មិនអាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំងកម្ពុជាបានទេ។


ក្រសួង​ថ្លែង​ថា៖ «ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច»៕


Post a Comment (0)
Previous Post Next Post