លោក ត្រាំ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់យក​កោះ Greenland ដោយ​មិនអាចបកក្រោយបានទេ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក ត្រាំ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់យក​កោះ Greenland ដោយ​មិនអាចបកក្រោយបានទេ

 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងកាន់តែ​ខ្លាំង​ក្នុងការចូលគ្រប់គ្រងកោះ Greenland ដោយបាននិយាយនៅលើបណ្តាញសង្គមថា «មិនអាចបកក្រោយបានទេ» ហើយថា «កោះ Greenland គឺពិតជាចាំបាច់ណាស់»។


នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក ត្រាំ ត្រូវបានចោទសួរថា តើលោកហ៊ានបោះជំហានដល់កម្រិតណា ដើម្បីទទួលបានកោះ Greenland ហើយលោកបានឆ្លើយតបថា «អ្នកនឹងបានដឹងនៅពេលក្រោយ»។

ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមាននៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ក្នុងប្រទេសស្វីស អំពី «ការផ្លាស់ប្តូរទៅរកពិភពលោកដែលគ្មានច្បាប់ទម្លាប់» ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា «សណ្តាប់ធ្នាប់ចាស់នឹងមិនត្រឡប់មកវិញទេ»។

លោក ត្រាំ គ្រោងនឹងទៅដល់ទីក្រុង Davos នៅថ្ងៃពុធ ដែល​នៅទី​នោះ លោក​នឹង​មាន​ កិច្ចប្រជុំជាច្រើនដែលបានគ្រោងទុកស្ដីពីកោះហ្គ្រីនឡែន។

ក្នុងអំឡុងពេលនៃការថ្លែងសន្និសីទសារព័ត៌មានដ៏វែងនោះ លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មានដែរថា «រឿងរ៉ាវនឹងដំណើរការទៅយ៉ាងល្អប្រសើរ» នៅក្នុងតំបន់ Greenland។

សារព័ត៌មាន BBC បាន​សួរ​លោក ត្រាំ ថា​ តើការបែកបាក់សម្ព័ន្ធភាពណាតូ (NATO) គឺជាតម្លៃដែលប្រធានាធិបតីរូបនេះសុខចិត្តបង់ ដើម្បីទទួលបានកោះ Greenland ដែរឬទេ លោកបានឆ្លើយតបថា «គ្មាននរណាម្នាក់បានធ្វើអ្វីសម្រាប់ណាតូ ច្រើនជាងខ្ញុំនោះទេ តាមគ្រប់រូបភាព»។ លោក​ថែម​ទាំង​បាននិយាយថា «ណាតូនឹងសប្បាយចិត្ត ហើយយើងក៏នឹងសប្បាយចិត្តដែរ» ហើយ​ថា​ «យើងត្រូវការវាសម្រាប់សន្តិសុខពិភពលោក»។

ប៉ុន្តែ មុននេះលោកបានចោទសួរថា តើណាតូនឹងមកជួយសហរដ្ឋអាមេរិកដែរឬទេ ប្រសិនបើមានតម្រូវការចាំបាច់។ លោក​ក៏​បាន​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា អាមេរិក​នឹង​ទៅជួយ​ណាតូ ប៉ុន្តែ លោក​នៅ​តែ​សង្ស័យ​ថា ណាតូ ប្រហែល​មិន​មក​ជួយ​អាមេរិក​ទេ។

ណាតូ (NATO) ជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បច្ចុប្បន្នមានរដ្ឋសមាជិកចំនួន ៣២ ដោយក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសស្ថាបនិកទាំង ១២៕ BBC


Post a Comment (0)
Previous Post Next Post