គ្រាប់បែកចង្កោមប្រភេទ M46 មួយគ្រាប់ ក្នុងចំណោមចំនួន១០គ្រាប់ បានផ្ទុះនៅពេលដែលកម្លាំងសម្អាតមីននៃអង្គភាពស៊ីម៉ាក់ បានស្រូបឆក់និងបន្សាប។ ហេតុការណ៍នេះ កើតឡើងនៅពេលក្រុមកម្លាំងស៊ីម៉ាក់ ព្យាយាមសម្អាតគ្រាប់មិនទាន់ផ្ទុះដែលបានដោយទាហានថៃ មកលើភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមករា។
យោងតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ការផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។
យ៉ាងណាក៏ដោយ លោកក្រើនរំលឹកប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រឡប់ចូលលំនៅឋានវិញនៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់ពួកគេ។
លោកថ្លែងថា៖ «ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC ដែលនៅក្បែរបំផុត ដើម្បីចាត់វិធានការដោះស្រាយជាបន្ទាន់»៕

