សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់ យកមកធ្វើការអប់រំ បន្ទាប់ពីជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់ យកមកធ្វើការអប់រំ បន្ទាប់ពីជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ

 ខេត្តស្វាយរៀង : សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់

យកមកធ្វើកិច្ចសន្យាអប់រំបន្ទាប់ពីធ្វើសកម្មភាពជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានជាច្រើនលើក ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា អនុវត្តបញ្ជាដ៏ម៉ឺងម៉ាត់របស់  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយធំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់ (ប្រុស) ដែលបានប្រព្រឹត្តសកម្មភាពជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានជាច្រើនលើក ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបានថតបង្ហោះជាវីដេអូ បង្ហោះម៉ូតូនៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ សមត្ថកិច្ច បានដករហូតម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង។

ដោយមានការឯកភាព និងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យា អប់រំ មិនឱ្យប្រព្រឹត្តបន្តទៀត និងបានអញ្ជើញអាណាព្យាបាលដើម្បីមកយកទៅអប់រំបន្ត។ ចំពោះម៉ូតូធ្វើសកម្មភាព ត្រូវបានធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាន រយៈពេល ០៣ ខែទើបប្រគល់ជូនវិញផងដែរ។







Post a Comment (0)
Previous Post Next Post