ប្រទះឃើញសពបុរសម្នាក់រុំកៅស៊ូតង់ ត្រូវគេដឹកយកទៅប្លុងចោលក្នុងព្រៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រទះឃើញសពបុរសម្នាក់រុំកៅស៊ូតង់ ត្រូវគេដឹកយកទៅប្លុងចោលក្នុងព្រៃ

 ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ច កំពុងបើកការស៊ើប អង្កេត និងស្រាវជ្រាវរកអត្តសញ្ញាណសាកសពបុរសម្នាក់ ដែលត្រូវគេរុំកៅស៊ូតង់ដឹកយកទៅប្លុងចោលនៅក្នុងព្រៃមួយកន្លែងដែលមានស្ថានភាពស្អុយរលួយខ្លាំង ហើយត្រូវបានអ្នកភូមិប្រទះឃើញនៅរសៀលថ្ងៃទី ៣១ មករា ត្រង់ចំណុច«អូរដើមស្វាយ» ភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ប្រភពពីកន្លែងកើតហេតុថា គេមិនទាន់អត្តសញ្ញាណ ឬ ភិនភាគបន្តិចបន្ទូច នៃសាកសពនោះទេ។ សមត្ថកិច្ចនិយាយថា សាកសពបុរសនោះ ត្រូវបានអ្នកភូមិប្រទះឃើញ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យ។

ប្រភពដដែលបានឲ្យដឹងថា សាកសពនោះ ត្រូវគេរុំជិតដោយកៅស៊ូតង់ពណ៌ខៀវ ដែលមានស្ថានភាពស្អុយ រលួយខ្លាំងទៅហើយ។ មន្ត្រីំនាញ បានចុះត្រូតពិនិត្យភ្លាមៗ ក្រោយទទូលបានដំណឹងនេះ។ បើតាមប្រភពដដែលបានបញ្ជាក់សាកសពបុរសនោះ ពាក់អាវដៃខ្លីឆ្នូតក្រហម ស្លៀកខោខ្លីពណ៌ខ្មៅ តែគេមិនអាចប៉ាន់ ស្មានពីអាយុទេ ហើយមន្ត្រីជំនាញ ក៏មិនអាចសន្និដ្ឋានបានថា សាកសពនោះជាជនជាតិខ្មែរ ឬ ជនបរទេសនោះដែរ។

អធិការស្រុកសំឡូត លោក ម៉ែន រីម បានប្រាប់ថា សាកសពនោះត្រូវបានពលរដ្ឋប្រទះ នៅក្នុងព្រៃ ដែលស្ថិតឆ្ងាយពីផ្លូវប្រហែលជាង១០០ម៉ែត្រ។ គេសង្ស័យជាករណី«ឃាតកម្ម» ដែលបង្កដោយជនមិនស្កាល់មុខ។

លោកថា បើតាមការពិនិត្យរបស់មន្ត្រីជំនាញ សាកសពអាចត្រូវគេដឹកយកទៅប្លុងចោលក្នុងព្រៃនោះចន្លោះពី០៧ទៅ១០ថ្ងៃកន្លងមកនេះ ព្រោះសាកសពស្អុយរលួយមើលលេងយល់ទៅហើយ ប៉ុន្តែយ៉ាងណា កម្លាំងជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែគេពុំទាន់ស្កាល់អត្តសញ្ញាណ និង ប្រភពនៃសាកសព ក្រោយបញ្ចប់ការត្រូតពិនិត្យរបស់មន្ត្រីជំនាញ សមត្ថកិច្ចបានរៀបចំកប់សាកសពនោះនៅទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ និង សាច់ញាតិ៕





Post a Comment (0)
Previous Post Next Post