គម្រោងវះកាត់បេះដូង»សម្រាប់កុមារក្រីក្រ ត្រូវបានបើកដំណើរការនៅមន្ទីរពេទ្យកុមារជាតិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

គម្រោងវះកាត់បេះដូង»សម្រាប់កុមារក្រីក្រ ត្រូវបានបើកដំណើរការនៅមន្ទីរពេទ្យកុមារជាតិ

 ពេញៈ «គម្រោងវះកាត់បេះដូង» នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានបើកដំណើរការនៅថ្ងៃអាទិត្យ ទី៨ ខែមករានេះ ដើម្បីផ្តល់សេវាវះកាត់បេះដូងពីកំណើតដល់កុមារកម្ពុជា ជាពិសេស កុមារក្រីក្រ និងគ្រួសារខ្វះខាត ដែលមិនមានលទ្ធភាព ទទួលបាននូវសេវាព្យាបាលដោយខ្លួនឯង។

ក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោងវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក (Cambodian Health Professionals Association of America – CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា។

គម្រោងនេះមានរយៈពេល ៣ឆ្នាំ ដែលផ្តោតលើការផ្តល់សេវាវះកាត់បេះដូង ការត្រួតពិនិត្យ និងតាមដានអ្នកជំងឺ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា ការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រ ទំនើប និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃកម្មវិធីវះកាត់បេះដូងកុមារ នៅកម្ពុជា។

ចាប់ពីថ្ងៃបើកដំណើរការគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិនេះមក អាណាព្យាបាល អាចនាំកូនដែលមានជំងឺបេះដូងទៅទទួលការពិនិត្យ ពិគ្រោះ ព្យាបាលពីសុខភាពបេះដូងរបស់កូនៗ ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកុមារជាតិ ធ្វើរោគវិនិច្ឆ័យឱ្យបានជាក់លាក់ នឹងត្រៀមសម្រាប់ការព្យាបាល និងវះកាត់បេះដូងជាបន្តបន្ទាប់។ពិធីបើកដំណើរការ គម្រោងវះកាត់បេះដូងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតី លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកស្រីបានអបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។



លោកស្រីមានប្រសាសន៍ថា៖«គម្រោងនេះនឹងជួយព្យាបាលកុមារមានជំងឺបេះដូងពីកំណើត ផ្តល់អនាគតដ៏ភ្លឺត្រចះត្រចង់ដល់កុមារគ្រប់ៗរូប និងផ្ដល់ស្នាមញញឹមដល់ក្រុមគ្រួសារទាំងមូល»។

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ និងបានជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាជានិច្ចនិរន្ត៕

Post a Comment (0)
Previous Post Next Post