កម្ពុជា​ប្រឆាំង​ដាច់​អង្ការ​ចំពោះ​សកម្មភាព​ខុស​ច្បាប់​របស់​យោធា​​ថៃ​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​ប្រឆាំង​ដាច់​អង្ការ​ចំពោះ​សកម្មភាព​ខុស​ច្បាប់​របស់​យោធា​​ថៃ​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី

 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការតវ៉ាយ៉ាងដាច់អហង្ការទៅ​ក្រសួង​វប្បធម៌​ថៃ ​ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។


នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់​ជា​ថ្មី​ថា​ ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់​កម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមាន សុពលភាពស្របតាមច្បាប់អន្តរជាតិ។

ក្រសួង​វប្បធម៌ បាន​លើក​ឡើង​ពី​ក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាត​ដ៏​ធ្ងន់ធ្ងរនិងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។

ក្រសួង​វប្បធម៌ ថ្លែង​ដូច្នេះ​ថា៖ «កម្ពុជា មិនអាចទទួលយកបាននូវ​ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា ឬ សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា»។ 

កម្ពុជា​ក៏​មិន​ទទួល​យក​បាន​នូវ​​សកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់​ទាំងនេះ។


ក្រសួងវប្បធម៌ អំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។


សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្លែង​ថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបាន គាំទ្រដោយអង្គការអន្តរជាតិ»៕

Post a Comment (0)
Previous Post Next Post