ឆ្នាំ​២០២៥ កម្ពុជា​បង្ក្រាប​គ្រឿងញៀន​បាន​ជិត​៦តោន និង​សារធាតុផ្សំជាង​៤២តោន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឆ្នាំ​២០២៥ កម្ពុជា​បង្ក្រាប​គ្រឿងញៀន​បាន​ជិត​៦តោន និង​សារធាតុផ្សំជាង​៤២តោន

 កម្ពុជា​ដាក់​ចេញ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​លើក​ទី​១១ ខណៈដែល​អំពើ​ជួញដូរ​គ្រឿង​ញៀន​សាកលនៅ​តែ​កើន​ឡើង។ នៅឆ្នាំ​២០២៥ កម្ពុជា​រឹប​អូស​គ្រឿង​ញៀន​បាន​ ៥ ៨៩៧ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៤២ ៨១៤ គីឡូក្រាម។ នេះ​បើ​យោង​តាម​ឯកសារ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ២០២៦ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។


លោក ហ៊ុន ម៉ាណែត ថ្លែង​ថា នៅ​ឆ្នាំ២០២៥កន្លងទៅ និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនជាសកល នៅតែបន្តប្រែប្រួលស្មុគស្មាញ និង មានកំណើនគួរឱ្យបារម្ភ ជាពិសេសការប្រែប្រួលទាំងរូបភាពនិងសកម្មភាពនៃការផលិត ការកែច្នៃ ការជួញដូរ ច្រកដឹកជញ្ជូនឆ្លងកាត់ និងការពង្រីកភូមិសាស្ត្រនៃការប្រើប្រាស់។ កម្ពុជា​ក៏​ទទួលរង​ផល​អវិជ្ជមាន​នៃ​និន្នាការ​នេះ​ដែរ។​


យោង​តាម​ឯកសារ​ដដែល វិធានការច្បាប់​បានឈាន​ទៅ​ដល់​ការ​បិទ​ទីតាំងអាជីវកម្ម​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ចំនួន ១២ កន្លែង, ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ១០ ៧៤៣ ករណី ដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ២៧ ៨៨៤ នាក់។​ 


ក្នុងអំឡុង​ពេល​នេះ​ដែរ សមត្ថកិច្ច​បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបចំនួន ១៦ ២១៦ នាក់ និង​បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញ សរុបចំនួន ១០ ៦៤០ នាក់។


កាលពី​ឆ្នាំ​មុន លោកនាយករដ្ឋមន្ត្រី ក៏​បាន​ដាក់​ចេញបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើតេស្តមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធសរុបចំនួន ១៣១ ៤៧៣ នាក់ រកឃើញវិជ្ជមានចំនួន ១០៤ នាក់ ក្នុង​នោះ ១០៣ នាក់ ត្រូវ​បាន​បញ្ចប់​មុខ​តំណែងនិង​បណ្ដេញចេញ​ពី​ក្របខណ្ឌ ហើយ​ ១នាក់ កំពុង​បន្តនីតិវិធី។


ក្រៅពី​វិធានការ​ច្បាប់ អាជ្ញាធរ​ក៏​បាន​រៀបចំ​ការ​អប់រំ​តាម​គ្រប់​មធ្យោបាយ​ចំនួន២០៨ ៣១៨ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង ២៣ ៣០១ ៤៤២ នាក់។


នៅ​ក្នុង​លិខិត​នេះ លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​អនុវត្ត​យុទ្ធនាការ​លើក​ទី១១​នេះ ឲ្យ​បាន​ផុសផុល ទាំង​ការ​បង្ក្រាប និង​ការ​អប់រំ ក៏ដូចជា​ការ​ព្យាបាល​ ស្ដារនីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន៕ភ្នំពេញ​ប៉ុស្តិ៍​


Post a Comment (0)
Previous Post Next Post