អ៊ុយក្រែននិងរុស្ស៊ីបើកកិច្ចចរចាសន្តិភាពនៅទីក្រុងហ្សឺណែវ លោកត្រាំដាក់សម្ពាធបន្ថែមទៅលើ អ៊ុយក្រែន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អ៊ុយក្រែននិងរុស្ស៊ីបើកកិច្ចចរចាសន្តិភាពនៅទីក្រុងហ្សឺណែវ លោកត្រាំដាក់សម្ពាធបន្ថែមទៅលើ អ៊ុយក្រែន

 អ្នកចរចាសន្តិភាព​មកពីប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាសន្តិភាពថ្ងៃទីមួយ​នៃការ​ចរចា​សន្តិភាព រយៈពេលពីរថ្ងៃ ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារទី ១៧កុម្ភៈ។


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដាក់សម្ពាធឲ្យរដ្ឋាភិបាលទីក្រុងកៀវ​ឲ្យ​ធ្វើ​សកម្មភាព​ឲ្យបានឆាប់រហ័ស ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់​ជម្លោះ​ដែល​បាន​បន្តអស់រយៈពេលបួនឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារពត័មានរ៉ុយទ័រ។


ប្រធានក្រុមចរចារបស់ប្រទេសអ៊ុយក្រែន លោក រូស្ទីម អ៊ូមេរ៉ូវ ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិបានថ្លែងក្នុងសេចក្តីប្រកាសមួយថា ការចរចាបានផ្តោតលើបញ្ហាអនុវត្តជាក់ស្តែង និងយន្តការនៃការសម្រេចចិត្តដែលអាចធ្វើទៅបាន ក្នុងនោះលោកបានបញ្ជាក់ថា ការចរចា​នឹងបន្តឡើង​វិញនៅថ្ងៃពុធទី១៨កុម្ភៈនេះ សម្រាប់ថ្ងៃចុងក្រោយ នៃកិច្ចចរចាសន្តិភាព។


មន្ត្រីរដ្ឋាភិបាលរុស្ស៊ី មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយអំពីការចរចានេះទេ តែ ទោះជាយ៉ាងណា សារព័ត៌មានរុស្ស៊ីបានដកស្រង់ប្រភពមួយ ដែលបានលើកឡើងថា ការចរចានេះមាន សភាពតានតឹងខ្លាំង ហើយបានបន្តអស់រយៈពេលប្រមាណ ៦ ម៉ោង ក្នុងទម្រង់កិច្ចពិភាក្សាទ្វេភាគី និងត្រីភាគីផ្សេងៗគ្នា។ ប្រភពដដែលបានបញ្ជាក់ថា ភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សា នៅថ្ងៃពុធទី១៨នេះ។ 


កិច្ចចរចារនៅទីក្រុងហ្សឺណែវនេះបានធ្វើឡើងបន្ទាប់ពីមានការចរចាពីរលើក នៅទីក្រុងអាប៊ូដាប៊ី ដែលមានអាមេរិកជាអ្នកសម្របសម្រួល ប៉ុន្តែមិនទទួលបានលទ្ធផល ខណៈដែលភាគីទាំងពីរមិនឯកភាព គ្នាទៅលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាការគ្រប់គ្រងទឹកដីនៅភាគខាងកើតអ៊ុយក្រែន។


ប្រធានាធីបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យអ៊ុយក្រែន និងរុស្ស៊ីឈានទៅរក កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះ ទោះបីជាប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានបង្ហាញការមិនពេញចិត្តថា ប្រទេសអ៊ុយក្រែនកំពុងរងសម្ពាធកាន់តែខ្លាំង ឲ្យធ្វើសម្បទានបន្ថែមក៏ដោយ។


មុនពេលការចរចានៅទីក្រុងហ្សឺណែវចាប់ផ្តើមប្រទេសសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសពេញ មួយយប់ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បណ្តាលឲ្យបណ្តាញផ្គត់ផ្គង់អគ្គិសនី រងការខូចខាតយ៉ាងធ្ងន់ធ្ងរជាពិសេសនៅទីក្រុងកំពង់ផែភាគត្បូង Odesa។ 


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារទាំងនេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ខ្វះការផ្គត់ផ្គង់កម្តៅ និងទឹកប្រើប្រាស់។


ក្នុងសុន្ទរកថាប្រចាំយប់របស់លោក ហ្សេលេនស្គី បាននិយាយថា «អ៊ុយក្រែនត្រៀមខ្លួនរួច​ជាស្រេចដើម្បី​ឈានទៅរកកិច្ចព្រមព្រៀងដ៏សក្តិសមមួយ ដើម្បីបញ្ចប់សង្គ្រាម ហើយលោកកំពុងរង់ចាំរបាយការណ៍​ពីក្រុមចរចានៅទីក្រុងហ្សឺណែវ ក្នុងនោះលោកបានបន្ថែមថា «សំណួរសម្រាប់ភាគីរុស្ស៊ីគឺ តើពួកគេចង់បានអ្វី?»៕


Post a Comment (0)
Previous Post Next Post