ប្រធាន​សភាពាណិជ្ជកម្ម​អ៊ីស្រាអែលចង់​នាំយកជំនាញផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រធាន​សភាពាណិជ្ជកម្ម​អ៊ីស្រាអែលចង់​នាំយកជំនាញផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា

 លោក Moran Hadad ប្រធាន​សភាពាណិជ្ជកម្ម​អ៊ីស្រាអែល (CICC) បាន​លើក​ឡើង​ពីគោល​បំណង​ក្នុង​ការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា។


លោក Moran Hadad បានបង្ហាញពី​បំណង​នេះ​នៅពេល​លោក​​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃចន្ទទី១៦ ខែកុម្ភៈ​ រួម​ជាមួយថ្នាក់ដឹកនាំ​របស់​ក្រសួងអប់រំ យុវជន និងកីឡាមួយ​ចំនួន​ទៀត។


ការចង់​ចូលរួមចំណែកជំរុញសម្ទុះ​ការអភិវឌ្ឍវិស័យអប់រំ​នៅកម្ពុជា​នេះ លោក Moran Hadad បានបញ្ជាក់ថា នឹង​ត្រូវធ្វើ​​ឡើងតាមរយៈកម្មវិធីភាពជាដៃគូ ដែលមានរចនាសម្ព័ន្ធ​រវាង​ស្ថាប័ន​ឧត្តម​សិក្សា​អ៊ីស្រាអែល និង​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការរៀបចំ​កម្ម​វិធី​បណ្តុះបណ្តាល និង​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​មាន​កិត្យានុភាព។​ ទាំង​នេះ​គឺ​ក្នុង​គោល​ដៅពង្រឹង​សមត្ថភាព និង​ផ្លាស់​ប្តូ​រជំនាញ​ដល់​យុវជន​កម្ពុជា អភិវឌ្ឍធន​ធាន​មនុស្ស​កម្ពុជា ស្របតាមចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល។


លោក​ ហង់ជួន ណារ៉ុន បាន​ថ្លែង​អំណរ​គុណ​ចំពោះកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​​អ៊ីស្រាអែល នា​ពេល​កន្ល​ងមក ជាពិសេស​ក្នុង​វិស័យ​អប់រំ ហើយ​​លោក​​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម​​របស់​​លោក Moran Hadad ប្រធាន CICC ដែល​មានបំណងចូលរួមចំណែកជំរុញសម្ទុះ​ការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា​។


លោក​បានចាត់ទុក​គំនិត​ផ្តួច​ផ្តើម​របស់​​លោក Moran Hadad ថា «នឹងផ្តល់ឱកាសឱ្យភាគីទាំងពីរ​​បានស្វែងយល់ពីវប្បធម៌ការងារគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហការក្នុងជំនាញជាច្រើន ជាពិសេសក្នុងជំនាញបច្ចេកវិទ្យា»។


យោង​តាម​ក្រសួ​អប់រំ ក្រសួងនឹង​ពិនិត្យ​មើល​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បានគ្រប់​ជ្រុង​ជ្រោយ ដើម្បី​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រៀបចំ​ការ​បណ្តុះ​បណ្តាល​តាមបែប​ផ្លូវ​ការ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។


ក្រសួងអប់រំបាន​បង្ហាញ​ការ​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ជា​ជំហាន​ដ៏វិជ្ជ​មានមួយ​ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ចំណេះ​ដឹង និង​ការ​ស្រាវជ្រាវ​ថ្មីៗ ដែល​នឹង​ក្លាយ​ជា​គ្រឹះ​ដ៏សំខាន់ សម្រាប់​យុវជន​កម្ពុជា ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​នាពេល​អនាគត ក្នុង​យុគសម័យ​ឌីជីថលនេះ៕


Post a Comment (0)
Previous Post Next Post