កិច្ចព្រមព្រៀង Boeing ដែលមានតម្លៃ ៣.២ ពាន់លានដុល្លារ គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កិច្ចព្រមព្រៀង Boeing ដែលមានតម្លៃ ៣.២ ពាន់លានដុល្លារ គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា

 ភ្នំពេញ​៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ បានឱ្យដឹងថា​ លោកស្រីភារធារី Walker បានចូលរួមជាមួយលោកAnjani Sinha ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសសិង្ហបុរី លោក David Fogel​ ឧបការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា នៅពិព័រណ៍អាកាសយានសិង្ហបុរី ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Air Cambodia កាលពីថ្ងៃទី៣ កុម្ភៈថ្មីៗ​នេះ​ សម្រាប់ការទិញយន្តហោះ ៧៣៧ MAX ចំនួន១០ គ្រឿង និងមានសិទ្ធិជ្រើសរើសទិញថែម១០ គ្រឿងទៀត។ 

កិច្ចព្រមព្រៀង Boeing មានតម្លៃ ៣.២ ពាន់លានដុល្លារ គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយអនុវត្តតាមកិច្ចសន្យានៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជបដិការ ដោយបង្កើតឱកាសការងារ និងជម្រុញសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។

អបអរសាទរដល់ក្រុមហ៊ុន Boeing និង Air Cambodia ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។ យើងសង្ឃឹមថាកិច្ចសហការនេះ នឹងជួយពង្រឹងឧស្សាហកម្មអាកាសចរណ៍កម្ពុជា និងបើកទ្វារថ្មីសម្រាប់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក៕ដោយ​៖តារា​




Post a Comment (0)
Previous Post Next Post